+855 16 757 168     samnob@keiladaily.com
KD Logo

ប្រជាពលរដ្ឋរត្បូងឃ្មុំលើកទឹកចិត្តកីឡាករខ្លួនយ៉ាងពេញទំហឹងចេញពីបេះដូង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 210

ទោះមិនអាចទៅមើលការប្រកួតដោយផ្ទាល់នៅខេត្តកែប ប្រជាពលរដ្ឋឯខេត្តត្បូងឃ្មុំបានទស្សនាយ៉ាងជុំៗតែម្ដងលើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍អំឡុងជំនួបពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពាក់កណ្ដាលសប្ដាហ៍កន្លងទៅ។


បើតាមការផុស​របស់លោក ផន រស្មីពេជ្រ គ្រូបង្គោលត្បូងឃ្មុំ គេឃើញមានការជួបជុំមើលពីប្រជាពលរដ្ឋខេត្តមួយនេះលើទូរទស្សន៍។

លោក ផន រស្មីពេជ្រ រៀបរាប់បែបនេះ "៖ មិនមែនជាកិ្ល​បអាជីពអីទេ មិនមានកីឡាករជម្រើសជាតិលេងនៅក្នុងក្រុមអីទេ តែអ្នកគាំទ្រចេញពីបេះដូង ទោះគេបិទមិនឲ្យទស្សនាផ្ទាល់ព្រោះបញ្ហាcovid 19យ៉ាងណាក៏ដោយនេះហើយទឹកចិត្តអ្នកស្រលាញ់។ ខ្ញុំសូមអគុណដល់គាំទ្រក្រុមកីឡាបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំ"។


គួរដឹងដែរថា ត្បូងឃ្មុំត្រូវប៉ះព្រៃវែងក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ នៅថ្ងៃពុធ ទី២៩ ខែកក្កដា នាពហុកីឡដ្ឋានជាតិ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖