+855 16 757 168     samnob@keiladaily.com
KD Logo

គិតត្រឹមពេលនេះសល់តែក្លិប៣ទេមិនទាន់ចាញ់នៅ MCL ខណៈប៉ូលិសឈ្នះលើកដំបូង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 171


ភ្នំពេញក្រោនបានស្គាល់បរាជ័យហើយក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជារដូវកាល២០២០ ក្រោយចាញ់ម្ចាស់ផ្ទះបឹងកេត៣ទល់នឹង១ក្នុងជំនួបសប្ដាហ៍ទី០៩ នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា នាកីឡដ្ឋាន Cambodia Airways។

ខ្សែប្រយុទ្ធឆ្នើម ម៉ាត់ នូរុណ រកបានពីរគ្រាប់ម្នាក់ឯង និងបញ្ជូនដល់មិត្តរួមក្រុម ឱ ភារុណ មួយលើកទៀត ខណៈខ្សែបម្រើ ប្រាក់ ធីវ៉ា ជាអ្នកស៊ុតឲ្យក្រុមភ្ញៀវភ្នំពេញក្រោនបានមួយគ្រាប់។ ដូច្នេះមានន័យថា គិតត្រឹមពេលនេះ ព្រះខ័នរាជស្វាយរៀង, បឹងកេត និងណាហ្គាវើលដ៍ នៅតែបន្តភាពមិនចាញ់របស់ពួកគេ។


ដោយឡែក នគរបាលជាតិបានស្គាល់ពិន្ទុនឹងគេហើយ ដោយយកឈ្នះម្ចាស់ផ្ទះអគ្គិសនីកម្ពុជា៣ទល់នឹង០ក្នុងការប្រកួតនៅថ្ងៃអាទិត្យនេះ។ ៧ប្រកួតកន្លងមកនេះ ក្រុមតំណាងនគរបាលជាតិចាញ់ទាំង៧លើក។


សរុបពិន្ទុនៅរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ព្រះខ័នរាជស្វាយរៀង ឈរលេខមួយមាន២២ពិន្ទុ ពីការឈ្នះ៧ និងស្មើមួយ។ ចំណែកបឹងកេតស្ថិតនៅលេខពីរ មាន២០ពិន្ទុ ដោយឈ្នះ៦ និងស្មើពីរ ខណៈវិសាខា នៅលេខ៣មាន១៩ពិន្ទុ៕


រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖