+855 16 757 168     samnob@keiladaily.com
KD Logo

Valencia យកអតីតអ្នកចាត់ការ Watford ទៅដឹកនាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 317

លោក Javi Gracia អតីតអ្នកចាត់ការទូទៅរបស់ក្លិប Watford ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Valencia។

 

លោក Gracia អាយុ ៥៥ ឆ្នាំបានដឹកនាំ Watford ឈានដល់លេខ ១១ ក្នុងតារាង Premier League ក៏ដូចជាវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុន តែត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពីចាប់ផ្តើមមិនល្អក្នុងរដូវកាលថ្មី។

Valencia បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៩ នៅ La Liga រដូវកាលនេះ ក្រោយធ្វើបានលេខ ៤ និងឈ្នះ Copa del Rey ២០១៨-១៩ ។

នាយកកីឡា Valencia លោក Voro បានទទួលបន្ទុករហូតដល់ចុងបញ្ចប់រដូវកាល បន្ទាប់ពីការបណ្តេញលោក Albert Celades នៅខែមិថុនា។

លោក Gracia បានចំណាយពេលពីររដូវកាល Malaga ឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ និងបានជួយ Cadiz ឡើងទៅលីគទីពីរ អេស្ប៉ាញក្នុងឆ្នាំ ២០០៨-០៩ ។


ការតែងតាំងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីអតីតក្លិបរបស់លោក គឺ Watford ត្រូវបានកាត់ចេញពីក្របខណ្ឌ Premier League៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖