+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបនៅ La Liga ក្នុងការត្រលប់ជាថ្មីនៃក្របខណ្ឌ UCL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 190

ការប្រកួតបាល់ទាត់ UEFA Champions League 2019/2020 វិលត្រលប់មកវិញហើយ ក្រោយសម្រាកច្រើនខែដោយសារជំងឺកូវីដ១៩។

ក្នុងនោះ Real Madrid, FC Barcelona និង Atletico Madrid នឹងត្រូវចាប់ផ្ដើមការប្រកួតរៀងៗខ្លួន។ 

Real Madrid ប៉ះ Manchester City 


Real Madrid និងប៉ះ Manchester City សម្រាប់ជើងទីពីរ​ វគ្គ១៦ក្រុមចុងក្រោយ ថ្ងៃទី០៧ ខែសីហា។ កាលជើងទីមួយ Man City ឈ្នះ២ទល់នឹង១ ដែលរកបានដោយ Gabriel Jesus និង Kevin de Bruyne ខណៈ Isco រកបានមួយគ្រាប់សម្រាប់ Real។ 

Atletico Madrid ប៉ះ RB Leipzig


Atletico Madrid បានទម្លាក់ក្រុមការពារជើងឯក Liverpool នៅវគ្គ១៦ក្រុម ហើយពួកគេត្រូវឡើងទៅប៉ះ RB Leipzig នៅវគ្គ៨ក្រុម ថ្ងៃទី១៣ ខែសីហា សម្រាប់ជើងទីមួយ។ Leipzig បានទម្លាក់ Tottenham Hotspur។

Barcelona ប៉ះ Napoli


ជំនួបវគ្គ៨ក្រុមសម្រាប់  FC Barcelona នឹងបន្តនៅថ្ងៃទី០៨ ខែសីហា។ កាលជើងទីមួយ ក្រុមទាំងពីរស្មើគ្នា១ទល់នឹង១៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖