+855 16 757 168     samnob@keiladaily.com
KD Logo

ខ្លះៗពី Gustavo Maia ដែល Barcelona ទើបដាក់ថ្លៃលក់ចេញយ៉ាងខ្ពស់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 291

Gustavo Maia គឺជាខ្សែប្រយុទ្ធប្រេស៊ីលវ័យ ១៩ ឆ្នាំម្នាក់ដែលត្រូវបាន FC Barcelona ចុះហត្ថលេខាក្នុងតម្លៃសរុប ៤,៥ លានផោនពី Sao Paulo។ បន្ទាប់ពី Barcelona បានបង់ប្រាក់ចំនួន ១ លានផោនដំបូងដើម្បីទទួលបានជម្រើសអាទិភាពក្នុងការទិញកីឡាករ ពួកគេបានសម្រេចចិត្តបង់ប្រាក់ ៣,៥ លានផោនដែលនៅសល់ដើម្បីនាំទៅកាតាឡូនី។ មិនត្រឹមតែប៉ុណ្ណឹងទេ Barcelona បានដាក់ថ្លៃលក់ចេញដល់ទៅ៣០០ លានផោនក្នុងកិច្ចសន្យាររបស់គេ។


Maia ទទួលបានបានកោតសរសើរដោយបង្ហាញល្បឿន, ជំនាញ និងសមត្ថភាពខ្ពស់។ ខណៈ Maia មានជំនាញជើងស្តាំ ជំហរដែលគេពេញចិត្ត គឺនៅខាងឆ្វេងដែលគេប្រដូចទៅនឹង David Villa ។
គេបានបង្ហាញថា គេអាចអនុវត្ត និងទទួលទីតាំងណាមួយក្នុងតំបន់ប្រយុទ្ធ។ គេជាប្រភេទកីឡាករដែល Barcelona ស្វែងរកដើម្បីបង្កើតប្រវត្តិសាស្ត្រក្លិប។

គេបានឈ្នះពានរង្វាន់៧គ្រឿងក្នុងកម្រិតយុវជន គឺ U15 Copa Brasil Votorantim នៅឆ្នាំ ២០១៦ ពានរង្វាន់ U16 Aspire Tri-Series, U17 Taça BH, U17 Salvador Cup និង U17Copa Ouro នៅឆ្នាំ ២០១៧ ហើយបន្ទាប់មក U17 FAM Cup និង U17 Junior រដូវកាលឆ្នាំ ២០១៨ ហើយក៏រកបាន៣០ គ្រាប់ក្នុងចំណោម៣៦ប្រកួត។


ពេលនៅ Sao Paulo គេបានរៀនពីរៀមច្បងដូច Juanfran, Alexandre Pato និងអតីតខ្សែការពារស្តាំរបស់ Barcelona គឺ Dani Alves ។

ជាមួយនឹង Barcelona គឺមានទំនុកចិត្តលើសមត្ថភាពរបស់ Maia ដោយចាប់ផ្តើមនៅក្រុមយុវជនមុនឆ្ពោះទៅក្រុមធំរបស់ក្រុមអ្នកមានបុណ្យ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖