+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានក្លិប PSG ថា មិនលក់ Neymar និង Mbappe ទេទោះតម្លៃណាក៏ដោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 152

លោក Nasser Al-Khelaifi ប្រធានក្លិប Paris Saint Germain បានបញ្ជាក់ថា នឹងរក្សា Neymar និង Kylian Mbappe ទោះមានក្លិបណាហ៊ានឲ្យតម្លៃណាក៏ដោយ។


ថ្លែងទៅកាន់ RMC Sport លោក Nasser បានបញ្ជាក់ថា "Neymar និង Mbappe គឺជាកីឡាករឆ្នើមពីរនាក់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ Neymar គឺជាកីឡាករម្នាក់នៅក្នុងគ្រប់ការប្រកួត។ គាត់មានស្នាដៃឆ្នើម។ យើងមាន Neymar ដែលនាំមកនូវការផ្លាស់ប្តូរដល់ក្រុម។ ពួកគេនឹងបន្តទៅទៀត។ យើងមិនដែលលក់ Neymar និង Mbappe ឡើយ។ ពេលនេះមិនមែនជាពេលវេលាដើម្បីនិយាយអំពីទីផ្សារដោះដូរកីឡាករនោះទេ” ។

ក្នុងការផ្ទេរនាពេលថ្មីៗនេះ Neymar ត្រូវបានគេចាប់អារម្មណ៍ថា មានពាក្យចចាមអារ៉ាមថា ពីការចង់ត្រឡប់ទៅ Barcelona តែក្រុមអេស្ប៉ាញមួយនេះមិនចង់ចំណាយថ្លៃពេកទេ។ ទន្ទឹមនឹងនេះ Mbappe បានក្លាយជាគោលដៅរបស់ Real Madrid អស់រយៈពេលជាច្រើនឆ្នាំ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖