+855 16 757 168     samnob@keiladaily.com
KD Logo

រឿងរ៉ាវពីអតីតកាលនៅ La Liga សប្ដាហ៍នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 271

២៥ ខែសីហា ២០១៤ ៖ Toni Kroos ខ្លួនលើកដំបូងឲ្យ Real Madrid


គេបានចូលលេងលើកដំបូងក្រោយផ្លាស់ពី Bayern Munich ហើយបានបញ្ជូនបាល់ជ្រុងឲ្យ Benzema តែតបញ្ចូលទី។ គិតមកទល់ពេលនេះគេរកបាន១៥គ្រាប់ និងបញ្ជូន៤៧ដងនៅ La Liga។

២៦ សីហា ២០០១ ៖ Joaquin បង្កើតប្រវត្តិសាស្ត្រនៅ Real Betis


គេបានចូលលេងលើកដំបូងក្នុងវ័យ២០ឆ្នាំ។ គេបានក្លាយជាកីឡាករសំណព្វចិត្តរបស់អ្នកគាំទ្រ។ ក្រោយមក គេបានផ្លាស់ទៅ Valencia, Fiorentina និង Malaga ហើយគិតមកទល់ពេលនេះគេលេងបាន៥៥២ប្រកួតនៅ La Liga។

២៧ សីហា ២០១២ ៖ Modric ទទួលបានការចាប់អារម្មណ៍


គេបានបង្ហាញខ្លួនជាកីឡាករ Real Madrid នៅថ្ងៃនេះ និងក្លាយជាសមាជិកស្នូលមួយរូបនៅជម្រើស១១នាក់ដំបូង។ កីឡាករវ័យ៣៤ឆ្នាំក៏បានឈ្នះ Ballon d’Or កាលឆ្នាំ២០១៨។

២៨ សីហា ២០០៣ ៖ Riquelme រកឃើញទ្រនំផ្ទាល់ខ្លួន


Juan Roman Riquelme បានបង្ហាញខ្លួនខ្លះៗហើយនៅ Barcelona ពីររដូវកាល តែគេក្លាយជាសមាជិកសំខាន់នៅ Villareal ក្រោយបង្ហាញខ្លួនជាសមាជិកក្លិបនាវាមុជទឹកពណ៌លឿង ចាប់ពីថ្ងៃទី២៨ ខែសីហា ២០០៣។ ក្នុងចំណោមការបង្ហាញខ្លួន១០៦ប្រកួត គេរកបាន៣៧គ្រាប់ បញ្ជូន២៩លើក។

២៩ សីហា ២០០៩ Cristiano Ronaldo ចូលលេងនៅ La Liga លើកដំបូង


ពិភពលោកបានសម្លឹងមើលកីឡាករព័រទុយហ្គាល់រូបនេះ ក្រោយផ្លាស់ពី Manchester United ទៅ Real Madrid ហើយគេក៏រកបានមួយគ្រាប់ដោយប៉េណាល់ទីពេលឈ្នះ Deportivo ៣-២។
ក្នុងចំណោម៩រដូវកាលនៅ La Liga គេស៊ុតបាន៣១១គ្រាប់ពីការប្រកួត២៩២លើក មុនផ្លាស់ទៅ Juventus ដើមរដូវកាល២០១៨/២០១៩។

៣០ សីហា ២០០៣៖ Beckham ចូលលេងនៅ La Liga


ពេលនោះដែរគេរកបានមួយគ្រាប់ពីការបញ្ជូនដោយ Ronaldo។ ៤រដូវកាលនៅ Real Madrid គេទាត់បាន១៣គ្រាប់ និងបញ្ជូន៣៧លើក ឈ្នះ La Liga មួយដង និង Spanish Super Cup មួយដង៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖