ខណៈរដូវកាល La Liga បានបិទទំព័រទៅហើយនោះ Francisco Antonio Machao Mota Castro Trincao ដែលត្រូវបានគេស្គាល់ថា Trincao បានក្លាយជាកីឡាកររបស់ FC Barcelona។ ការម្រេចផ្ទេររូបគេបានប្រកាសឡើងតាំងពីខែមករា ហើយគេមកដល់ Camp Nou នៅសប្ដាហ៍ចុងក្រោយនៃខែសីហា លើតម្លៃ៣១លានអឺរ៉ូ និងថ្លៃលក់ចេញ៥០០លានអឺរ៉ូ។
តម្លៃដ៏ថ្លៃនេះធ្វើឲ្យអ្នកផងទាំងពួងភ្ញាក់ផ្អើលថា នរណា គឺជា Trincao?
Tricao កើតនៅខែធ្នូ ឆ្នាំ១៩៩៩ នាក្រុង Viana do Castelo ភាគខាងជើងប្រទេសព័រទុយហ្គាល់។ ទោះមានការផ្លាស់ប្ដូរច្រើនពី Vianese, Porto និង Braga គេបានឈរជើងយ៉ាងល្អនៅក្រុមថ្នាលចុងក្រោយនេះ ហើយថែមទាំងបានឡើងទៅក្រុម B ខែសីហា ឆ្នាំ២០១៦ ក្នុងវ័យ១៦ឆ្នាំ ៣ខែ និង៤ថ្ងៃ។
នៅរដូវកាល២០១៧/២០១៨ គេបានបង្ហាញខ្លួន៣០ដងសម្រាប់ Braga B ហើយទាត់ចូល៥គ្រាប់ និងបញ្ជូន៥លើក។ ការបង្ហាញដ៏អស្ចារ្យនេះធ្វើឲ្យគេមានឱកាសជាប់ក្រុមធំនៅខែធ្នូ ឆ្នាំ២០១៨ មួយថ្ងៃក្រោយខួប១៩ឆ្នាំ។ ទោះមិនបានទាត់ចូលឲ្យក្រុមធំជិតមួយឆ្នាំ គេបានបង្ហាញសមត្ថភាពផ្ទាល់ខ្លួន គឺល្បឿន និងការញាក់ដែលបានទាក់ចិត្តអ្នកតាមដានកីឡាករ។
អ្នកឃ្លាំមើលសមត្ថភាពកីឡាករបានចាប់អារម្មណ៍គេកាន់តែខ្លាំងតាំងពី UEFA Euro U18 ដោយគេទាត់ចូល៥ និងបញ្ជូន៣លើកក្នុងជ័យជម្នះ៤ទល់នឹង៣នៅម៉ោងថែមលើព័រទុយហ្គាល់៕
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖