+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបរបស់ Beckham ហ៊ានចាយប្រាក់ខែច្រើនឲ្យ Higuain

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 299

Inter Miami ដែលជាក្លិបរបស់អតីតតារាបាល់ទាត់ David Beckham ទំនងជានឹងបន្ថែមខ្សែប្រយុទ្ធ Gonzalo Higuain ។

អ្នកសារព័ត៌មាន TyC Sports លោក Cesar Merlo បាននិយាយថា Higuain បានឈានដល់កិច្ចព្រមព្រៀងជាមួយ Inter Miami អំពីការផ្លាស់ប្តូរទៅការប្រកួតនៅក្របខណ្ឌ MLS សហរដ្ឋអាមេរិក។

AS សង្កត់ធ្ងន់បន្ថែមថា ក្លិបរបស់ Beckham ហ៊ានចំណាយប្រាក់ឈ្នួលខ្ពស់សម្រាប់ Higuain។ 


តួលេខពិតប្រាកដស្តីពីប្រាក់ខែ Inter Miami ដែលបានចំណាយសម្រាប់ Higuain មិនត្រូវបានគេបង្ហាញទេ តែនឹងមិនទាបជាង ៧ លានអឺរ៉ូដែលខ្សែប្រយុទ្ធរូបនេះកំពុងទទួលនៅឯក្លិប Juventus ។ យោងទៅតាម TyC Sports បានឲ្យដឹងថា Inter Miami អាចមានកិច្ចសន្យារយៈពេល ២ ឆ្នាំសម្រាប់តារាវ័យ ៣២ ឆ្នាំ។

Higuain ក៏មានកិច្ចសន្យាជាមួយ Juventus រហូតដល់ឆ្នាំ ២០២១ ផងដែរ។ ទោះយ៉ាងណា Gazzetta dello Sport បានរាយការណ៍ថា អតីតតារាឆ្នើម Real រូបនេះបានលុបចោលកុងត្រាជាមួយក្រុមសេះបង្កង់ បន្ទាប់ពីរដូវកាល ២០១៩/២០ បានបញ្ចប់៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖