ខ្សែបម្រើ Dani Ceballos បានចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal លើលក្ខខណ្ឌខ្ចីជាលើកទីពីរជាប់ៗគ្នាពី Real Madrid ។
កីឡាករអន្តរជាតិអេស្ប៉ាញវ័យ ២៤ ឆ្នាំរូបនេះដែលបានផ្លាស់មក Real Madrid ពី Real Betis កាលពីរដូវក្តៅឆ្នាំ ២០១៧ បានបង្ហាញខ្លួន ៣៧ ប្រកួត ឲ្យ ក្រុមកាំភ្លើងធំកាលពីរដូវកាលមុន។
គេបានរកគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួត FA Cup វគ្គ ៨ ក្រុមចុងក្រោយលើ Sheffield United ហើយលេងជម្រើសដំបូងនៅវគ្គផ្តាច់ព្រ័ត្រពេលផ្ដួល Chelsea យកជើងឯកលើកទី១៤៕
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖