+855 16 757 168     samnob@keiladaily.com
KD Logo

មកមើលសម្រស់រថយន្ដក្លិបអាយអេសអាយដង្កោសែនជ័យទាំងអស់គ្នា!

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1294


ក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យបានធ្វើពិធីបង្ហាញរថយន្ដថ្មីនាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ដែលរថយន្ដនេះត្រូវបានទុកប្រើប្រាស់សម្រាប់ប្រើប្រាស់ធ្វើដំណើរទៅប្រកួត ឬកម្មវិធីនានារបស់ក្រុម។


បើមើលតាមរូបភាព រថយន្ដដ៏ស្រស់ឆើតឆាយនេះមានពណ៌ខៀវ រំលេចដោយឡូហ្គោក្លិបពណ៌លឿង និងខៀវលាយស ព្រមទាំងពាក្យស្លោកក្លិបទៀត។


គួរដឹងដែរថា អាយអេសអាយដង្កោសែនជ័យបានវិវឌ្ឍខ្លួនពីក្លិបមិនមែនអាជីពទៅជាក្លិបអាជីពក្នុងឆ្នាំ២០២០នេះ និងបានចូលរួមប្រកួតប្រជែងជើងឯក Cambodian League 2 ជាលើកដំបូងនៅរដូវកាល២០២០។ បច្ចុប្បន្ន ក្រុមដឹកនាំដោយគ្រូបង្គោល John Botioba ស្ថិតចំណាត់ថ្នាក់លេខ៤ មាន៦ពិន្ទុ ក្នុងចំណោមក្រុមប្រកួតប្រជែងទាំង១០ ពីការប្រកួត៣លើកកន្លងមក។


នៅថ្ងៃជាមួយគ្នានេះដែរ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នាពេលថ្មីៗ ក្លិបបាល់ទាត់សម្បូរដោយយុវជនខាងលើ​បានរៀបចំពិធីចែកអង្ករដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១០០គ្រួសារមកពីផ្ទះជួលដំបូលខៀវ Zone 1 ២៥គ្រួសារ, ផ្ទះជួលខាងញ៉ូមីងដា zone 2 ៤១គ្រួសារ និងផ្ទះជួលសិនចូវ zone 5&6 ចំនួន៣៤គ្រួសារ។


ពាក់ព័ន្ធនឹងកម្មវិធីសប្បុរសធម៌នេះ លោក សៀក សុវណ្ណ អ្នកចាត់ការទូទៅក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យកម្មវិធីសប្បុរសធម៌ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលានេះ ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។


នៅរសៀលថ្ងៃសៅរ៍ ទី២៤ ខែតុលា នេះ អាយអេសអាយដង្កោសែនជ័យត្រូវប៉ះក្រុមម្ចាស់ផ្ទះកំពង់ស្ពឺសម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌទីពីរ សប្ដាហ៍ទី៤៕




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖