+855 16 757 168     samnob@keiladaily.com
KD Logo

២៥ក្រុមចូលរួមប្រកួតបាល់ទាត់ក្នុងសាលជើងឯកថ្នាក់ជាតិ២០២០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 219

ការប្រកួតជម្រើសជើងឯកហ្វូតសាលរដូវកាល២០២០នឹងចាប់ផ្ដើមពីថ្ងៃទី០៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែធ្នូ នាទីលាន the Blue Sport។


ក្នុងពិធីចាប់គូកាលថ្ងៃសុក្រ ទី២៣ ខែតុលា មានការចូលរួមជាអធិបតីពីឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, អ្នកស្រី ពុធ ធីតា សមាជិកគណៈកម្មការប្រតិបតិ្ត និងជាអនុប្រធានគណៈកម្មការ បាល់ទាត់នារី បាល់ទាត់ក្នុងសាល និងឆ្នេរខ្សាច់នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Loic De Laubriere នាយកផ្នែកទីផ្សារ ក្រុមហ៊ុន Heineken ប្រចាំប្រទេសកម្ពុជា។

សម្រាប់ការប្រកួតឆ្នាំ២០២០នេះ មានការកើនឡើងក្រុមចូលរួមលើសពីឆ្នាំមុនៗក្នុង ចំណោមក្រុមទាំង២៥ ដែលត្រូវបានជ្រើសរើសពីមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មាន១ក្រុមមកពី ខេត្តកំពត ១ក្រុមមកពីខេត្តកំពង់ធំ ១ក្រុមមកពីខេត្ត បន្ទាយមានជ័យ និងក្រុមផ្សេង ទៀតរស់នៅរាជធានីភ្នំពេញ ដូច្នេះត្រូវលេងតាមរូប មន្តប្រកួតវិលជុំ ក្នុងពូល ដោយបែងចែកជា៥ពូល ក្នុងមួយពូលមាន៥ក្រុម លេងសន្សំពិន្ទុក្នុងពូល ជ្រើសរើសក្រុមចំណាត់ថ្នាក់លេខ១ ៥ក្រុម នឹង លេខ២ល្អជាងគេ៣ ក្រុមក្នុងពូលនីមួយៗ ត្រូវឡើងទៅ ប្រកួតវគ្គ៨ក្រុម ចុងក្រោយ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ ព្រ័ត្រ ដែលសរុបទាំងអស់មាន ចំនួន៥៨ប្រកួត ចាប់ផ្តើមពីថ្ងៃទី០៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ដែលមានរយៈពេល២ខែ។


ក្រុមជើងឯក២០២០ នឹងទទួលបានប្រាក់រង្វាន់២០លានរៀល, លេខពីរ បាន១០លានរៀល, លេខ៣បាន៦លានរៀល និងលេខ៤បាន៣លានរៀល។

គួរដឹងដែរថា នេះជាលើកទី៤ហើយដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជារៀបចំការប្រកួតជើងឯកហ្វូតសាលថ្នាក់ជាតិ ដោយលើកទីមួយ យុវជនក្រុម សសយក កំចាយមារ គឺជាក្រុមជើងឯករដូវកាលឆ្នាំ២០១៧ និង២០១៩។ ដោយឡែក Down Town Sport គឺជាក្រុមជើងឯករដូវកាលឆ្នាំ២០១៨ បានទៅចូល រួមប្រកួតអន្តរជាតិតំណាងក្រុមកម្ពុជាទាំងមូល នៅប្រទេសថៃកន្លងមកដោយយកឈ្នះក្រុមជើងឯកមក ពីប្រទេសម៉ាឡេស៊ី ក្នុងលទ្ធផល៥ទល់នឹង៤ ហើយបានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ AFF Club Futsal Championship 2019។


ជាមួយគ្នានេះផងដែរ ការរៀបចំការប្រកួតនេះគឺដើម្បីជ្រើសរើស កីឡាករជម្រើសជាតិ បាល់ទាត់ក្នុងសាលពេញលក្ខណៈមួយក្រុម ដើម្បីទៅចូលរួមការប្រកួតជម្រើស ជើងឯកបាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ានឆ្នាំ២០២១ នាពេលខាងមុខនេះ៕


រូបភាព ៖ Cambodia Futsal

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖