+855 16 757 168     samnob@keiladaily.com
KD Logo

ពានរង្វាន់៧មករាតេជោសន្តិភាពលើកទី៥ចាប់ផ្ដើមដំណើរការហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 295

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ៧មករា តេជោសន្ដិភាព លើកទី៥ អបអរសាទរខួបជ័យជម្នះ ៤២ឆ្នាំ ថ្ងៃ៧មករា បានចាប់ផ្ដើមដំណើរការជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។


សម្រាប់ការប្រកួតលើកទី៥នេះមាន១០ក្រុមចូលរួមបែងចែកជា២ពូល គឺ ពូល A មាន ក្រុម CCCCF FC, ស.យ.ស.ស រតនគិរី, 7 Clean Football, TN Kandal និងវ័យចាស់ទ័ព។ ពូល B មាន CCMP FC, 7NG Soccer Team, ស្រលាញ់សន្តិភាពភ្នំពេញ, មហាហង្សវ័យាចាស់ និង Khmer United។ ការប្រកួតប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ។ តែសម្រាប់ថ្ងៃបើកឆាក គឺប្រកួតនៅថ្ងៃទី០៧ ខែមករា តែម្ដង។


អ្វីដែលកាន់តែប្លែកជាងមុននោះ គឺក្រុមនីមួយៗនឹងបន្តទាត់ប៉េណាល់ទីមួយប្រកួតទៀត ក្រោយចប់ប្រកួត១១នាក់ ដោយជ្រើសរើស៥នាក់ទៅទាត់សន្សំពិន្ទុដូចគ្នា។ 

លោក ជុំ កុសល ស្ថាបនិកពានរង្វាន់៧មករា បានបង្ហាញការចាប់អារម្មណ៍ខ្លាំងដោយសារការប្រកួតលើកទី៥នេះក្រៅពីកីឡាករក្នុងស្រុក គឺមានកីឡាករអន្ដរជាតិ ដូចជាក្រុមចិន កូរ៉េ និងក្រុមលាយចម្រុះអឺរ៉ុប និងអាហ្វ្រិកផងដែរ។ 


តាមពិតទៅ ការប្រកួតគ្រោងចាប់ផ្ដើមតាំងពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ តែម្ដង។ ផ្ទុយទៅវិញត្រូវបានលើកពេលដោយសារតែដោយសារបញ្ហាកូវីដ-១៩។

ចំពោះប្រាក់រង្វាន់ ក្រុមជើងឯកក្នុងការប្រកួត១១នាក់នឹងទទួលបានបាន៨លានរៀល លេខពីរបាន៤លានរៀល។ ពានប៉េណាល់ទីវិញ ក្រុមលេខមួយបាន៤លានរៀន និងលេខពីរ បាន៣លានរៀល។


លទ្ធផលការប្រកួតនៅថ្ងៃបើកឆាក គឺ ក្រុមស្រឡាញ់សន្តិភាព ឈ្នះ CCCC MPFC ២ទល់នឹង១  ( ទាត់បាល់ ១១ ម៉ែត្រ ក្រុមស្រឡាញ់សន្តិភាព ឈ្នះ ) , ក្រុម 7NG វ័យចាស់ ស្មើ១ទល់នឹង១ជាមួយ ក្រុម មហាហង្ស វ័យចាស់(បាល់ ១១ ម៉ែត្រ ក្រុមមហាហង្សវ័យចាស់ទទួលបានជ័យជម្នះ)៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖