+855 16 757 168     samnob@keiladaily.com
KD Logo

ម្ចាស់ផ្ទះបឹងកេត ចាញ់ នគរបាលជាតិ ព្រឹត្តិការណ៍ Cambodia Airways Cup 2021

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 144

ក្រុមម្ចាស់ផ្ទះបឹងកេត បានប្រកួតចាញ់ក្រុមនគរបាលជាតិ ១ទល់២ កាលល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលទ្ធផល ១ទល់២ ពានរង្វាន់ Pre-Season Cambodia Airways Cup 2021។

នៅវគ្គទី១ ក្រុមភ្ញៀវនគរបាលជាតិបើកការនាំមុខ ២ទល់០ ហើយនៅនាទី៦២ កីឡាករ ម៉ាត់ ណូរុន របស់បឹងកេត តាមបាន១គ្រាប់វិញជូនក្រុម។ ដូច្នេះក្រុមនគនរបាលជាតិរកបាន៣ពិន្ទុ នៅក្នុង១ប្រកួតដំបូងនេះ។
ក្រោយបញ្ចប់ការប្រកួត លោក អ៊ុង កនយ៉ានិត គ្រូបង្គោលក្លឹបបាល់ទាត់នគរបាលជាតិលើកឡើងថា សម្រាប់ការប្រកួតនេះ លោកមើលឃើញថា ក្រុមទាំងមូលធ្វើបានល្អ សហការគ្នាក្នុងការការពារបានល្អ ហើយនៅពេលដណ្តើមបានបាល់ កូនក្រុមរបស់លោកវាយបកលឿនៗជាមួយនឹងទំនុកចិត្តរបស់ពួកគាត់រហូតធ្វើសម្រេចបាន២គ្រាប់ នៅវគ្គទី១។ ជាមួយគ្នានោះ លោកក៏មើលឃើញពីភាពចន្លោះប្រហោងរបស់កូនក្រុមរបស់ខ្លួនដែរ ដែលត្រូវបំពេញបន្ថែម សម្រាប់ប្រកួតក្រោយៗទៀត។ នេះជាការប្រកួតបង្កើនគុណភាពបច្ចេកទេសត្រៀមការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ នឹងចូលមកដល់នាពេលខាងមុខ។



លោក គីម ភក្តី គ្រូបង្គោលបឹងកេតនិយាយថា ជាការពិត ការប្រកួតបានធ្វើតាមអ្វីដែលយើងបានត្រៀមតាមផែនការ ប៉ុន្តែបាល់ទាត់មិនអាចធ្វើបានល្អដូចបំណងរបស់យើង ក្នុងពេលប្រកួតជាក់ស្តែងនោះទេ ដែលអ្វីៗអាស្រ័យទៅលើការខិតខំរបស់កីឡាករលើទីលានប្រកួត។ ទោះយ៉ាងនេះក្តី លោកថានឹងប្រឹងប្រែងអោយអស់ពីសមត្ថភាព ដើម្បីស្វែងរកពិន្ទុមកវិញ នៅប្រកួតក្រោយទៀត ជាពិសេសគឺបាត់បងទម្រង់លេងច្រើន នៅវគ្គទី១តែម្តង។
សូមបញ្ជាក់ថា CAMBODIA AIRWAYS CUP 2021នេះ មាន៤ក្រុមចូលរួមប្រកួតប្រជែង គឺម្ចាស់ផ្ទះបឹងកេត អគ្គិសនីកម្ពុជា នគរបាលជាតិ និងអាស៊ីអឺរ៉ុបយូណាយធីត ដោយចាប់ប្រកួតពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។ ការប្រកួតនេះ មានគោលបំណងសំខាន់ គឺបង្កើនគុណភាពបច្ចេកទេស ដើម្បីត្រៀមការប្រកួតផ្លូវការនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា និងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២១ នាពេលខាងមុខ។ ព្រឹត្តិការណ៍នេះ មិនមានប្រាក់រង្វាន់សម្រាប់ក្រុមជ័យលាភីទេ ប៉ុន្តែថវិកាដែលរកបានពីការលក់សំបុត្រចូលទស្សនារបស់អ្នកគាំទ្រ នឹងផ្តល់ជូនសម្រាប់កិច្ចការសប្បុរសធម៌ ដូចជាមន្ទីរពេទ្យជាដើម៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖