+855 16 757 168     samnob@keiladaily.com
KD Logo

បើកការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ដើម្បីរួមចំណែកការខិតខំរបស់ CNCC ឆ្ពោះទៅ ស៊ីហ្គេម ២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 238

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFACPP) បានរៀបចំកម្មវិធីតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ឆ្នាំ២០២១ រយៈពេល៣ថ្ងៃ នៅផ្សារទំនើបអ៊ីអន២ សែនសុខ ដែលគោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីជួយ លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានកីឡា ការផ្សារភ្ជាប់មនុស្សទៅនឹងកីឡាបាល់ទាត់ ជាពិសេសដើម្បីបន្ថែមគុណភាពនៃការផ្សព្វផ្សាយព័ត៌មានកីឡាបាល់ទាត់រួមដំណើរជាមួយ CNCC ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។



ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១, លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC បញ្ជាក់ថា តាមរយៈការប្រកួតរូបថត និងការតាំងបង្ហាញស្នាដៃរូបថតនេះ រួមនឹងកម្មវិធីផ្សេងៗដូចជាសិក្ខាសាលាស្តីពីសារព័ត៌មានកីឡា ដើម្បីជាការលើកទឹកចិត្តដល់អ្នកថតរូបអាជីព ក៏ដូចជារួមចំណែកជាមួយការខិតខំរបស់ CNCC និងរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោកបន្ថែមថា CNCC ក្រោមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបន្តការខិតខំពង្រីកការផ្សព្វផ្សាយព័ត៌មានអំពីការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជាកាន់តែទូលំទូលាយ ខណៈវិស័យកីឡាបាល់ទាត់កម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការកែលម្អគុណភាពនៃការបញ្ជូនព័ត៌មានបានក្លាយជាតម្រូវការចាំបាច់។

ជាមួយគ្នានោះ គោលបំណងចម្បងនៃការប្រកួតរូបថត និងការតាំងបង្ហាញនៃរូបថតកីឡាបាល់ទាត់នេះ ក៏ជាការផ្តល់ឱកាសអ្នកឲ្យថតរូបនានា ទទួលបានការវាយតម្លៃ និងលើកស្ទួយវិជ្ជាជីវៈរបស់ពួកគាត់ ដែលធ្វើឲ្យមនុស្សកាន់តែផ្សារភ្ជាប់ទៅនឹងវិស័យកីឡាបាល់ទាត់ ហើយនឹងនាំទៅរកភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ទាក់ទងនឹងការងារផ្សព្វផ្សាយតាមរយៈរូបថតនេះផងដែរ។

បេក្ខជនឈ្នះជ័យលាភី រួមមាន៖ លេខ៣ លោក យ៉ា ប៉ោទ្រី អ្នកថតរូបប្រចាំក្លឹបណាហ្គាវើល, លេខ២ លោក យូសុះ អាប់ឌុលរ៉ាស់ហ៊ីម អ្នកថតរូបបាល់ទាត់ភ្នំពេញប៉ុស្តិ៍ និងលេខ១ បានទៅលើ លោក នី វ៉ាន់ឌី អ្នកថតរូបប្រចាំក្លឹបភ្នំពេញក្រោន។

សូមបញ្ជាក់ថា កម្មវិធីតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ឆ្នាំ២០២១នេះ រយៈពេល៣ថ្ងៃពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ពីម៉ោង១០ព្រឹក រហូតដល់ដល់ម៉ោង៩យប់ នៅផ្សារទំនើបអ៊ីអន២ សែនសុខ៕

រូបភាពផ្តល់ជូនដោយ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖