+855 16 757 168     samnob@keiladaily.com
KD Logo

UEFA Europa League ក្រុមខ្លាំងឈ្នះទាំងអស់ ខុសគេតែ Arsenal

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 231

ការប្រកួតពានរង្វាន់ UEFA Europa League វគ្គ ៨ ក្រុមចុងក្រោយ ជើងទី ១ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ បានបញ្ចប់ទៅហើយទាំង ៤ គូ ដោយក្រុមភ្ញៀវទាំងអស់សុទ្ធតែមិនទទួលបរាជ័យឡើយនៅលើទឹកដីម្ចាស់ផ្ទះ ។​



ក្នុងការប្រកួតកាលពីយប់មិញនេះ ក្រុមម្ចាស់ផ្ទះដល់ទៅ ៣ គឺ Granada, Ajax និង Dinamo Zagreb សុទ្ធតែរកបរាជ័យក្រុមថ្វីជើងក្រុមភ្ញៀវ ។ ដែលក្នុងនោះក្រុមខ្លាំង Manchester United, Roma និង Villareal សុទ្ធតែទទួលជ័យជម្នះ លើកលែងតែប្រកួតរវាង Arsenal និង Slavia Prague តែប៉ុណ្ណោះដែលទទួលលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ។



គួរឱ្យដឹងដែរថា ការប្រកួតជើងទី ២ ពានរង្វាន់ UEFA Europa League វគ្គ ៨ ក្រុមចុងក្រោយ នេះនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ​២០២១ ខាងមុខនេះ ដែលនឹងអាចកាត់សេចក្តីថាតើក្រុមណាជាបេក្ខភាពឡើងទៅកាន់វគ្គបន្តបាន ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖