+855 16 757 168     samnob@keiladaily.com
KD Logo

នី មូស្តាហ្វា រំពឹងទទួលបានបទពិសោធច្រើនពីការលេងនៅក្លិបនគរបាលជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 107

អតីតយុវជន U18 វិសាខា នី មូស្តាហ្វា ជឿជាក់ថា ការចូលរួមជាមួយក្លិបបាល់ទាត់នគរបាលជាតិនឹងផ្ដល់បទពិសោធច្រើនក្នុងការប្រកួតប្រជែងកម្រិតខ្ពស់។ នេះក៏ជាហេតុដែលខ្សែបម្រើវ័យក្មេងរូបនេះសម្រេចចិត្តចាកចេញពីក្រុម U18 វិសាខាទៅចូលរួមជាមួយក្រុមលោក អ៊ុង កនយ៉ានិត។

យុវជនមានកំណើតនៅខេត្តកណ្ដាលបញ្ជាក់ពីក្ដីរំពឹងរបស់ខ្លួនបែបនេះ “៖ចេញពី U18 វិសាខា ព្រោះខ្ញុំចង់ផ្លាស់ប្ដូរបទពិសោធថ្មី ហើយមកប៉ូលិស ខ្ញុំក៏រំពឹងថា អាចមានឱកាសបង្ហាញខ្លួនលើទីលាន អាចប្រកួតប្រជែងក្នុងក្រុម និងបានបទពិសោធពីការប្រកួតលីគកម្រិតខ្ពស់។ ក្រោយបង្ហាញខ្លួនក្នុងក្រុមរួចមក ខ្ញុំជឿជាក់ថា អាចប្រកួតប្រជែងបាន ហើយខ្ញុំនឹងព្យាយាមបន្ថែមទៀត។”



នី មូស្តាហ្វា បានជាប់តេស្ដយុវជនអាយុក្រោម១៨ឆ្នាំវិសាខា ក្នុងឆ្នាំ២០១៩ និងធ្លាប់ជាប់ដល់ជុំទី២ ក្នុងបញ្ជីបឋមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ។ គេក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិ U19 ចូលរួមកម្មវិធី JENESYS នៅប្រទេសជប៉ុនថែមទៀត។

មុនចូលរួមជាមួយក្រុមថ្នាលវិសាខា មូស្តាហ្វា បានហ្វឹកហាត់ក្នុងក្រុមអភិវឌ្ឍន៍ភាគខាងជើង និងប្រកួតប្រជែងពានរង្វាន់កម្រិតយុវជនយ៉ាងច្រើន។ ក្នុងការផ្លាស់ទៅនគរបាលជាតិ នារដូវកាល២០២១នេះ នី មូស្តាហ្វា បង្ហាញខ្លួនបាន៣លើកហើយពេលប៉ះអគ្គិសនីកម្ពុជា, អាស៊ីអឺរ៉ុបយូណាយធីត និងអង្គរថាយហ្គឺរ៕

អត្ថបទ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖