+855 16 757 168     samnob@keiladaily.com
KD Logo

PSG សន្យាយកអាវលេខ ១០ ពី Neymar មកឱ្យ Messi បើគេព្រមផ្ទេរទៅ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 109

​ក្រុមបាល់ទាត់ Paris Saint Germain របស់បារាំង បានដាក់សំណើរមកកាន់ Lionel Messi ដោយផ្ទាល់ ដើម្បីនាំយករូបគេទៅលេងនៅក្លិបថ្មី ដោយបានផ្តល់នូវលក្ខខណ្ឌដ៏ល្អជាច្រើន ដល់កីឡាករល្អជាប្រវត្តិសាស្ត្ររបស់ Barcelona រូបនេះ ។

ជាមួយនឹងកុងត្រាថ្មី PSG បានសន្យាថានឹងផ្តល់កុងត្រារយៈពេលវែងដល់កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ។ មួយទៀតគឺគេនឹងទទួលបានលេខ ១០ ដដែលនៅក្លិបថ្មី ដោយតម្រូវឱ្យ Neymar ប្តូរលេខអាវចេញទៀតផង ។

គួរឱ្យដឹងដែរថា ប្រសិនបើ Messi យល់ព្រមតាមសំណើរនេះ Neymar និងអាចចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធរូបនេះសារជាថ្មី ខណៈដែលកាលពីនៅ Barcelona ២ នាក់នេះបានចាប់ដៃគូគ្នាលេងបានយ៉ាងល្អនៅទីនោះ ដែលធ្វើ​ឱ្យ Neymar បានក្លាយជាកីឡាករថ្លៃបំផុតនៅលើលោក ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖