+855 16 757 168     samnob@keiladaily.com
KD Logo

West Ham United បន្តជ័យជម្នះ ឡើងមកកាន់ Top 5

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 150

កាលពីយប់ថ្ងៃច័ន្ទ ទី ០៣ ខែឧសភា ឈានចូលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងការប្រកួត English Premier League សប្តាហ៍ទី ៣៤ ក្រុមបាល់ទាត់ West Ham United បានយកជ័យជម្នះទៅលើក្រុម Bunley ដោយលទ្ធផល ២ ទល់នឹង ១ ។

ក្រុមម្ចាស់ផ្ទះ Bunley ធ្វើបានល្អក្នុង ២០ នាទីដំបូង ដោយបានគ្រាប់បាល់ប៉េណាល់ទីនៅនាទីទី ១៩ តែ ភ្លាមៗនោះ West Ham បានវាយបកម្តង ២ គ្រាប់ដោយកីឡាករ Michail Antonio តែម្នាក់់ឯង នៅនាទីទី ២១ និង ២៩ ដោយលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះ ចាញ់ West Ham United ២-១ ។

គួរឱ្យដឹងដែរថា ជ័យជម្នះនេះ បានរុញឱ្យ West Ham United ឡើងមកកាន់លេខ ៥ វិញ ដែលជាចំណាត់ថ្នាក់ល្អមួយដើម្បីកក់កៅអីវគ្គចែកពូល UEFA Europa League រដូវកាលក្រោយ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖