+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូពោធិ៍សាត់ប្រាប់មូលហេតុបានលទ្ធផលមិនល្អក្នុងពានសម្ដេចតេជោឆ្នាំនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 60

ឆ្នាំ២០២១ ជាឆ្នាំទី២ហើយដែលក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តពោធិ៍សាត់ ចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។ តែបើធៀបទៅនឹងឆ្នាំ២០២០ដែលជាឆ្នាំដំបូង ពួកគេធ្វើមិនបានល្អសោះ ដោយ៥ប្រកួតក្នុងពូល ឆ្នាំ២០២១ មកនេះ ចាញ់ទាំង៥ និងរបូតច្រើនគ្រាប់។

សម្រាប់លទ្ធផលមិនអំណោយផលក្នុងឆ្នាំ២០២១ លោក ជា លីហុក គ្រូបង្គោលក្រុម ស.យ.ស.ស ខេត្តពោធិ៍សាត់ បញ្ជាក់ថា ដោយសារកង្វះខាតការហ្វឹកហាត់ពាក់ព័ន្ធទៅនឹងការរាលដាលជំងឺកូវីដ១៩។ បើនិយាយពីឆ្នាំ២០២០ ស្ថានភាពកូវីដ១៩ ពុំមានការរាលដាលខ្លាំងដូចបច្ចុប្បន្ន ទើបមានការហ្វឹកហាត់ល្អ។ ជាក់ស្ដែង ក្នុងឆ្នាំចាស់ ក្រុមលោកប្រទាញប្រទង់គ្នាជាមួយកំពង់ឆ្នាំងនៅពូល “ក” ដោយមាន១០ពិន្ទុស្មើគ្នា។ យ៉ាងណា កំពង់ឆ្នាំងបានឡើងទៅវគ្គបន្ត ព្រោះមានគ្រាប់បាល់ច្រើនជាងពោធិ៍សាត់។

ក្រុមបាល់ទាត់ ស.យ.ស.ស ពោធិ៍សាត់ ប្រមូលផ្ដុំដោយយុវជន និងអ្នកនិយមលេងបាល់ទាត់តាមបណ្ដាស្រុកនានាក្នុងខេត្តពោធិ៍សាត់។ ពួកគេទទួលបានឱកាសតំណាងពោធិ៍សាត់ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការឈ្នះជើងឯកក្នុងខេត្តរបស់ខ្លួន។

ទោះមិនបានលទ្ធផលល្អក្នុងឆ្នាំនេះ លោក ជា លីហុក ដែលជាគ្រូបង្គោលអះអាងទទួលយកបាន ហើយថា ថ្នាក់ដឹកនាំក្រុមនឹងព្យាយាមរៀបចំឲ្យបានល្អសម្រាប់ការប្រកួតនៅរដូវកាលក្រោយ។ អ្វីសំខាន់មួយទៀតនោះ គឺក្រុមចូលរួមលើកស្ទួយ និងបណ្ដុះបណ្ដាធនធានក្នុងវិស័យកីឡា។

ពេលការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២១ ដំណើរការឡើងវិញ ស.យ.ស.ស ពោធិ៍សាត់ នឹងជួបប្រកួតបិទពូល “ខ” តទល់ក្រុមខេត្តបន្ទាយមានជ័យ៕

ប្រភព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖