+855 16 757 168     samnob@keiladaily.com
KD Logo

ដល់កហើយ ! បងប្អូនត្រកូល Glazer ចង់លក់ក្លិប ManU ចេញហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 246

ក្រោយបរាជ័យក្នុងការចូលរួមលេងនៅលីកថ្មី European Super League ម្ចាស់ភាគហ៊ុនធំរបស់ក្លិបបិសាចក្រហម Manchester United លោក Joel និង Avram Glazer ពិតជាខកចិត្តយ៉ាងខ្លាំង ដោយកំពុងមានគម្រោងដាក់លក់ក្លិបនៅ Premier League មួយនេះប្រសិនបើមានសំណើសមរម្យណាមួយ ។

សម្រាប់ការដាក់តម្លៃលក់វិញ ត្រូវបានអ្នកវិភាគតម្លៃក្លិបបាល់ទាត់បានដាក់ការប៉ាន់ស្មានថា ម្ចាស់ក្លិបខាងលើអាចនឹងលក់ក្លិបចេញក្នុងតម្លៃប្រមាណជា ៤២៣០ លានដុល្លារ ដើម្បីអាចយកដើមដែលចំណាយកាលពីពេលដែលលោកគ្រប់គ្រងមកវិញបាន ។

គួរឱ្យដឹងដែរថា ដោយសារតែកូវីដ ១៩ ទើបធ្វើឱ្យក្លិបធំៗជាច្រើននៅអឺរ៉ុប ហាក់រារែកចិត្តនៅក្នុងការដឹកនាំ និង វិនិយោគបន្ថែមទៅលើកក្លិបរបស់ពួកគេ ដោយសារតែមិនអាចទាញបានផលចំណេញមកវិញបានគ្រប់គ្រាន់ឡើយ ណាមួយមួយរយៈចុងក្រោយនេះ ក្លិប Manchester United បានរងសម្ពាធយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួនទៀត ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖