+855 16 757 168     samnob@keiladaily.com
KD Logo

Mbappe បដិសេធបន្តកុងត្រា ទោះ ​PSG ឱ្យប្រាក់ខែច្រើនជាង ​Neymar ក៏ដោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 157

កាលពីពេលកន្លងទៅនេះ លោក Perez ប្រធានក្លិប Real Madrid បានបង្ហើបថាក្លិបនឹងមិនមានខ្ទង់ចំណាយឡើយ ក្នុងការទិញយកកីឡាករលំដាប់ៗ ដូចជា Mbappe Neymar និង Haaland ជាដើមមកចូលរួមជាមួយនឹងក្លិបសម្រាប់រដូវកាលថ្មីខាងមុខនេះ ។

មកទល់នឹងពេលនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែមានកាសែតក្នុងស្រុកអេស្ប៉ាញមួយបានចុះផ្សាយថា Mbappe បានបដិសេធសំណើរបន្តកុងត្រាជាមួយនឹង PSG ម្តងទៀតហើយ ព្រោះចង់ទៅចូលរួមលេងឲ្យក្រុម Real Madrid ហើយក៏មានដំណឹងថារូបគេកំពុងស្វែងរកផ្ទះនៅទីក្រុង Madrid ផងដែរ ។

គួរឱ្យដឹងដែរថា ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះបានបដិសេធសំណើកិច្ចសន្យាចំនួន៤ដងពី Paris Saint-Germain រួចទៅហើយ ដែលចុងក្រោយបង្អស់នេះ PSG បានផ្ដល់ប្រាក់ខែរហូត ៣៥លានផោនក្នុងមួយឆ្នាំពោលគឺ ច្រើនជាង Neymar ៣លានផោនឯណោះ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖