+855 16 757 168     samnob@keiladaily.com
KD Logo

ManU និង Villareal ឡើងវគ្គផ្តាច់ព្រ័ត្រ Europa League ទោះបីមិនបានឈ្នះនៅជើងទី២ ក៏ដោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 169

កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ០៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League បានរកឃើញក្រុមខ្លាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ គឺ Manchester United និង Villareal ។

ដ្បិតតែបានឡើងទៅវគ្គផ្តាច់ព្រ័ត្រក៏ពិតមែន ក៏ប៉ុន្តែក្នុងជើងទី ២ នេះ ក្រុម ManU បានរងបរាជ័យក្រោមថ្វីជើង AS Roma ដោយបានចាញ់ដោយលទ្ធផល ៣ ទល់នឹង ២ ។ ក្នុងនោះដែរគ្រាប់ទាំង ២ របស់ ManU គឺរកបានដោយខ្សែប្រយុទ្ធសញ្ជាតិប៉ារ៉ាហ្គាយ Edison Cavani ។

ចំណែកឯ Villareal វិញ បានត្រឹមស្មើជាមួយនឹង Arsenal ដោយលទ្ធផល ០ ទល់នឹង ០ ។ តែក្រុមមួយនេះបានឡើងទៅវគ្គបន្តដោយសារតែកាលពីជើងទី ១ ក្រុម Villareal នេះ បានយកឈ្នះ ក្រុម Arsenal ក្នុងលទ្ធផល ២ ទល់នឹង ១ ។ សរុបទាំង ២ ជើង Villareal បានយកឈ្នះ Arsenal ដោយលទ្ធផល ២ ទល់នឹង ១ ។

នៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ក្រុម Villareal ត្រូវជួបនឹង Arsenal នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ ដោយប្រទេសប៉ូឡូញ នឹងធ្វើជាម្ចាស់ផ្ទះ ៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖