+855 16 757 168     samnob@keiladaily.com
KD Logo

Laporta រកវិធីឱ្យ Messi បន្តកុងត្រាថ្មីបានហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 228

កុងត្រារបស់កីឡាករកំពូល Lionel Messi របស់ក្លិប FC Barcelona នឹងត្រូវផុតនៅចុងរដូវកាលនេះ ដោយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមិនព្រមទទួលសំណើរក្នុងការបន្តកុងត្រានេះជាថ្មីឡើយ កាលពីដើមឆ្នាំ ២០២១ កន្លងទៅនេះ ។

មកទល់នឹងពេលនេះ ក្លិប FC Barcelona បានបង្ហើបថាកីឡាករដ៏ល្អមិនធា្លប់មានរបស់ក្លិបអាចនឹងបន្តកុងត្រាថ្មីបន្តទៀតជាមួយខ្លួន ពីព្រោះខាងភាគីក្លិបបានប្រជុំពិភាក្សា ជាមួយនឹង Messi ផ្ទាល់ជាលក្ខណៈបឋម ដោយភាគីទាំងសងខាង បានព្រមព្រៀមគ្នាធ្វើយ៉ាងណាឱ្យក្លិបកាន់តែខ្លាំង ក្នុងនោះដែរ លោក Laporta គ្រោងនឹងទិញកីឡាករល្បីៗជាច្រើនមកលើកក្លិប នារដូវកាលថ្មី ។

​គួរឱ្យដឹងដែរថា លោក Laporta ​ប្រធាន​ក្លិប FC Barcelona ​ដែល​ទើប​ឡើង​កាន់​តំណែង ​ធ្លាប់​បាន​សន្យារ​ជាមួយ​អ្នក​គាំទ្រ​ថា​លោក​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឱ្យ Messi ​បន្ដ​កុងត្រា​ថ្មី។ ​ដូច្នេះ​ពេល​នេះ លក្ខខណ្ឌ​ទិញ​កីឡាករ​ថ្មី​បន្ថែម​ដែល​ល្អ​ៗ ​និង​ស្ដារ​មុខ​មាត់​ក្លឹប​ឡើង​វិញ​បាន គឺ​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​អាហ្សង់ទីន​ព្រម​នៅ​លេង​ឱ្យ​បន្ដ​ទៀត​ហើយ ៕ ​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖