+855 16 757 168     samnob@keiladaily.com
KD Logo

កម្ពុជា លេងកាន់តែសង់តង់គ្នា រកបាន ១ គ្រាប់ក្នុងជំនួប ចាញ៉ អឺរ៉ាក់ ៤-១

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 96

ការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ប្រចាំពូល C រវាងកម្ពុជា និង អឺរ៉ាក់ នៅកីឡដ្ឋាន Al Muharraq នៅក្នុងទឹកដីកណ្តាលបារ៉ែន នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ នេះបានបញ្ចប់ទៅហើយ ដោយកម្ពុជា បានចាញ់ក្រុមខ្លាំង អឺរ៉ាក់ ដោយលទ្ធផល ៤ ទល់នឹង ១ ។


ក្នុងការប្រកួតនេះ យើងសង្កេតឃើញថា កម្ពុជា ទទួលបាននូវស្ថិតិគ្រប់គ្រងសាច់បាល់ច្រើនជាងក្រុមអឺរ៉ាក់ទៅទៀត ដោយកម្ពុជាគ្រប់គ្រងបាល់បាន ៥២% ចំពោះការស៊ុតចំគោលដៅវិញ ក្រុមកម្ពុជា ស៊ុតចំគោលដៅ ៦ ជើង ខណៈដែល​អឺរ៉ាក់ស៊ុតចំគោលដៅបាន ៩ ជើង ។ ចំណែកឯសមាសភាពកីឡាករវិញ ដ្បិតតែកម្ពុជា សំបូរទៅដោយកីឡាករវ័យក្មេង មាឌតូចច្រើនក្តី ប៉ុន្តែអឺរ៉ាក់ ហាក់ពិបាកក្នុងការលេងទល់នឹងកម្ពុជា យ៉ាងខ្លាំងនៅក្នុងតង់ទី ២ ។ 


គួរឱ្យដឹងដែរថា កាលពីម្សិលមិញនេះ គេសង្កេតឃើញថាកីឡាករត្រៀមស៊ីហ្គេម ២០២៣ លេងបានយ៉ាងល្អ មានច្រើនរូប ដូចជា សៀងចន្ធា, លឹម ពិសុទ្ធ, វុធ តុលា, និង​ ឡេង ណូរ៉ា ជាដើម ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖