+855 16 757 168     samnob@keiladaily.com
KD Logo

PSG អាចនឹងពេញទៅដោយខ្សែប្រយុទ្ធខ្លាំងៗ ក្នុងរដូវកាលក្រោយនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 112

Christiano Ronaldo ខ្សែប្រយុទ្ធវ័យជ្រេឈានចូលវ័យ ៣៦ ឆ្នាំ របស់ក្លិបបាល់ទាត់ Juventus កំពុងតែមានចិត្តចង់ចាកចេញពីក្លិប ខណៈដែលនៅសល់កុងត្រារដូវកាលទៀត ដែលនេះអាចនឹងធ្វើឱ្យកីឡាកររូបនេះ អាចនឹងមានតម្លៃខ្លួនថ្លៃគ្រាន់បើប្រសិនបើក្លិបណាមួយចង់បាន ។

ក្លិបបាល់ទាត់ Paris Saint Germain បានធ្វើការដាក់កីឡាករខ្សែប្រយុទ្ធដ៏ល្បីឈ្មោះលំដាប់ពិភពលោកម្នាក់នេះចូលទៅក្នុងបញ្ជីឈ្មោះកីឡាករដែលនឹងត្រូវនាំមកកាន់ទឹកដីបារាំង នារដូវកាលថ្មីខាងមុខនេះ ដើម្បីត្រៀមខ្លួនប្រជែងពានរង្វាន់ធំៗ ។

ក្តីរំពឹងនេះអាចនឹងធ្វើឱ្យក្លិបបារាំង PSG កាន់តែខ្លាំងក្លាជាងមុន ដោយសារតែក្លិបមួយនេះ គឺប្រជុំទៅដោយខ្សែប្រយុទ្ធលំដាប់ពិភពលោក​កំពូលៗ ជាច្រើននៅផ្តុំជើងគ្នា ដែលសព្វថ្ងៃមាន Mbappe និង Neymar ស្រាប់ទៅហើយ ៕




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
PSG