+855 16 757 168     samnob@keiladaily.com
KD Logo

អតីតម្ចាស់ស្បែកជើងមាស MCL Kipson “៖ ខ្ញុំពិតជាពេញចិត្តកាលលេងនៅស្វាយរៀង និងណាហ្គា”

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 50

ការទទួលបានស្បែកជើងមាសក្របខណ្ឌ Metfone Cambodian League រដូវកាល២០១៧ គឺជាពេលវេលាដ៏អស្ចារ្យមួយសម្រាប់អតីតខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ Atuheire Kipson ក្នុងអាជីពបាល់ទាត់របស់គេនៅកម្ពុជា។

កីឡាករធ្លាប់ជាប់ជម្រើសជាតិរវ៉ាន់ដាដើមកំណើតអ៊ូហ្គង់ដារំឭកបែបនេះ “៖ និយាយទៅខ្ញុំពេញចិត្តគ្រប់តែពេលហ្នឹងពេលនៅកម្ពុជា តែវេលាពិសេសបំផុត គឺជារដូវកាល២០១៧ហ្នឹងឯងដែលខ្ញុំបានក្លាយជាអ្នកទាត់ចូលច្រើនជាងគេ។ វាបានពីការប្រឹងប្រែង និងការជួយជ្រោមជ្រែងពីមិត្តរួមក្រុម, គ្រូបង្គោល, ក្រុមការងារគ្រូបង្វឹក និងគ្រូជំនួយ Peter Oladjide។”

ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំបន្ថែមថា កាលលេងឲ្យព្រះខ័នរាជស្វាយរៀង ក៏ជាពេលវេលាពិសេសសម្រាប់គេដែរ “៖ ព្រះខ័នរាជស្វាយរៀង ជាក្លិបដំបូងរបស់ខ្ញុំនៅកម្ពុជា។ នៅទីនោះមានអ្នកពូកែបញ្ជូនបាល់ ហើយខ្ញុំសប្បាយចិត្តដែលអាចរកគ្រាប់បាល់ជាបន្តបន្ទាប់ ហើយក្រុមការងារក៏គាំទ្រខ្ញុំខ្លាំងដែរ។ មកដល់ពេលនេះ ពួកយើងនៅតែដូចជាគ្រួសារតែមួយ។”

Kipson មកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០១៥ ដោយលេងឲ្យព្រះខ័នរាជស្វាយរៀងដល់ឆ្នាំ២០១៦។ ឆ្នាំ២០១៧ គេបានផ្លាស់ទៅណាហ្គាវើលដ៍ ជាទីរូបគេរកបាន២៨គ្រាប់ ក្លាយជាម្ចាស់ស្បែកជើងមាស។ ក្នុងឆ្នាំ២០១៨ គេក៏ផ្ទេរនៅក្លិប UKM នៃក្របខណ្ឌទី២ម៉ាឡេស៊ី មុនត្រលប់ទៅណាហ្គាវើលដ៍វិញឆ្នាំបន្ទាប់ និងរកបាន២២គ្រាប់។ ក្រោយចាកចេញពីណាហ្គាវើលដ៍នាដំណាច់រដូវកាល២០១៩ Kipson បានទៅលេងនៅក្លិបលីគកំពូលឥណ្ឌូនេស៊ី gokulamu kerala fc បានតែ២ខែ ក៏ផ្ទុះបញ្ហាកូវីដ១៩។

Kipson សង្ឃឹមថា នឹងអាចត្រលប់ទៅប្រកបអាជីពនៅកម្ពុជាសាជាថ្មីក្នុងថ្ងៃណាមួយនាពេលអនាគត ខណៈបច្ចុប្បន្នគេកំពុងនៅប្រទេសអ៊ូហ្គង់ដា ហ្វឹកហាត់កាយសម្បទានៅក្លិបមួយ៕

ប្រភព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖