+855 16 757 168     samnob@keiladaily.com
KD Logo

ដ្បិតតែចាញ់ តែកម្ពុជា លេងល្អច្រើនបើប្រៀបនឹងការប៉ះអឺរ៉ង់ លើកមុន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 64

ការប្រកួតវគ្គជម្រុះ ការប្រកួត FIFA WORLD CUP QATAR 2022 របស់កម្ពុជា បានបញ្ចប់ហើយ ដោយប្រកួតចុងក្រោយនេះ កម្ពុជា បានចាញ៉ អឺរ៉ង់ ដោយលទ្ធផល ១០ ទល់នឹង ០ ដែលការប្រកួតនេះធ្វើឡើងនៅទឹកដីបារ៉ែន ដែលជាទឹកដីកណ្តាល នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ វេលាម៉ោង ១១ កន្លះយប់ ។


យើងមើលឃើញថាកម្ពុជា ហាក់លេងល្អជាងកាលពីប៉ះអឺរ៉ង់លើកមុខ ដែលកាលនោះចាញ់ ១៤ ទល់នឹង ០ ។ លើកនេះ ក្នុងតង់ទី ១ កម្ពុជា របូតដល់ទៅ ៤ គ្រាប់ ហើយនៅតង់ទី ២ របូតបន្ថែម ៦ គ្រាប់ទៀត ។ ទោះជាបែបណាក្តី ការប្រកួតនេះហាក់ទាក់ទាញអារម្មណ៍អ្នកគាំទ្រកម្ពុជា ឱ្យជក់ចិត្តមិនតិចឡើយ ដោយកម្ពុជា ក៏បានឱកាសគ្រប់គ្រងគ្រាប់បាល់ប្រហែល ៤០ ដែរ ។


ការប្រកួតវគ្គជម្រុះ ការប្រកួត FIFA WORLD CUP QATAR 2022 របស់កម្ពុជា បានបញ្ចប់សព្វគ្រប់ហើយ ដោយ ៣ ប្រកួតចុងក្រោយនេះ កម្ពុជា រងបរាជ័យ ទាំង ៣ ប្រកួត គឺ ចាញ់ម្ចាស់ផ្ទះ បារ៉ែន ដោយលទ្ធផល ៨ ទល់នឹង ០ ។ ចាញ់ អឺរ៉ាក់ ដោយលទ្ធផល ៤ ទល់នឹង ១ ។ នឹងប្រកួតចុងក្រោយក្រោយនេះចាញ់អឺរ៉ង់ ដោយលទ្ធផល ១០ ទល់នឹង ០ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖