+855 16 757 168     samnob@keiladaily.com
KD Logo

Gilmour រកឃើញវិជ្ជមានកូវីដ ១៩ មុនការប្រកួតយប់នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 159

ក្រុមបាល់ទាត់ជម្រើសជាតិស្តុតឡែន បានរកឃើញកីឡាករម្នាក់មានវិជ្ជមានកូវីដ ១៩ ដែលកីឡាករនោះគឺជាខ្សែបម្រើ Billy Gilmour របស់ខ្លួន ដែលជាជម្រើស ១១ នាក់ដំបូងល្អបំផុត របស់ស្តុតឡែន នៅ Euro 2020 នេះ ។

កីឡាករមកពីក្លិប Chelsea រូបនេះ បានបង្ហាញខ្លួនបានយ៉ាងល្អ កាលពី ២ ប្រកួតដំបូង ដែលចុងក្រោយនេះ បានជួយឱ្យក្រុមស្មើនឹងតោកំណាចអង់គ្លេស ០ ទល់នឹង ០ ។ ហើយគេក៏បានជាប់ជាកីឡាករល្អបំផុតក្នុងការប្រកួតនេះផង ។

កីឡាករខ្សែបម្រើវ័យ ២០ ឆ្នាំរូបនេះ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល ១០ ថ្ងៃ សិន មុននឹងអនុញ្ញាតិឱ្យបន្តជាមួយជម្រើសជាតិវិញ ប្រសិនបើជម្រើសជាតិស្តុតឡែន ឡើងទៅកាន់វគ្គបន្ត ។ ការបាត់បង់ខ្សែបម្រើរូបនេះ អាចនឹងក្លាយជាសម្ពាធ សម្រាប់ស្តុតឡែន ឡើងទៅកាន់វគ្គបន្ត ដោយសារតែក្រុមមួយនេះ ត្រូវការពិន្ទុជាចាំបាច់ដើម្បីធានាកៅអីវគ្តបន្ត ក្នុងការប្រកួតប៉ះក្រូអាតនាថ្ងៃស្អែកនេះ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖