+855 16 757 168     samnob@keiladaily.com
KD Logo

Danny Rose ផ្ទេទៅ Watford ក្រោយចំណាយពេលជាង ១៥ឆ្នាំ នៅ ​Spur

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 105

ក្លិបបាល់ទាត់ Watford ដែលទើបតែឡើងមកលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League រដូវកាល ២០២១-២០២២ នេះ បានប្រកាសអំពីការនាំយកកីឡាករខ្សែបម្រើសញ្ជាតិអង់គ្លេសម្នាក់ មករួមក្រុមដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងរដូវកាលថ្មីខាងមុខនេះ ។

ខ្សែការពារ Daniel Lee Rose ត្រូវបានក្លិបខាងលើនេះ ផ្តល់កុងត្រារយៈពេល ២ ឆ្នាំ ក្រោយពីគេផុតកុងត្រាជាមួយនឹងក្លិប Tottenham Hotspur ភ្លាមៗ (ចុងខែមិថុនាកន្លងទៅនេះ) ។ ដោយការផ្ទេរយកអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ គឺមិនមានតម្លៃខ្លួនឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Rose ជា​កីឡាករ​របស់​ Spurs តាំង​ពី​ឆ្នាំ​២០០៧មក និង​ធ្លាប់​ទៅ​លេង​នៅ​ក្លឹប​ផ្សេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ផង​ដែរ​ ជាក់​ស្ដែង​កីឡាករ​នេះ​ក៏​ធ្លាប់​ទៅ​លេង​ឲ្យ​ Watford ម្ដង​ផង​ដែរ​កាល​រដូវកាល​ឆ្នាំ​២០០៨/០៩ ​៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖