+855 16 757 168     samnob@keiladaily.com
KD Logo

Nacho យល់ព្រមបន្តកុងត្រាជាមួយ Real Madrid ២ឆ្នាំបន្ថែមទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 102

Real Madrid បានប្រកាសថាខ្សែការពារ Nacho Fernandez បានបន្តកុងត្រាជាមួយក្លិបរហូតដល់រដូវក្តៅឆ្នាំ ២០២៣ ។ កីឡាករអន្តរជាតិអេស្ប៉ាញវ័យ ៣១ ឆ្នាំរូបនេះចូលរួមជាមួយ Real Madrid ចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះដោយបានចូលហ្វឹកហាត់ថ្នាលយុវជន Real Madrid B អភិវឌ្ឍខ្លួនរហូតក្លាយជាកីឡាករឈុតធំនឹងបង្ហាញខ្លួនជាលើកដំបូងក្រោមការដឹកនាំរបស់ José Mourinho ក្នុងឆ្នាំ២០១១។ 


បច្ចុប្បន្ន Nacho បង្ហាញខ្លួនឲ្យ Real Madrid សរុប ២៣៣ប្រកួតគិតគ្រប់កម្មវិធី ហើយស៊ុតបញ្ចូលទី ១២គ្រាប់ និងប៉ះឲ្យដៃគូរស៊ុតបញ្ចូលទី ៨ដង។ រដូវកាល ២០២០/២១ ក្រោមការដឹកនាំរបស់លោក Zidane, Nacho បានបង្ហាញចំនួន ៣៣ លើកហើយវាជាលើកទីបួនហើយក្នុងរយៈពេលប្រាំរដូវកាលចុងក្រោយដែលគាត់បានបង្ហាញខ្លួនច្រើនជាង ៣០ លើកបន្ទាប់ពីខ្សែការពារ Ramos និង Varane បានរបួសមិនអាចជួយក្រុមបាន។


Nacho នឹងនៅតែជាធនធានដ៏មានតម្លៃសម្រាប់ក្រុម Real Madrid នៅរដូវកាលថ្មីនេះដោយគាត់អាចនឹងលេងចាប់ដៃគូរជា David Alaba ឬ Eder Militao ប្រសិនបើ Varane ពិតជាចាកចាញទៅចូលរួមជាមួយ Manchester United ពិតប្រាកដមែន។

ប្រភព៖ Managingmadrid


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖