+855 16 757 168     samnob@keiladaily.com
KD Logo

ក្រោយចាកចេញពី Bayern Munich ​ពេល​នេះ Javi Martínez បានចូលរួមជាមួយក្លិប Qatar SC លីគកំពូលរបស់ប្រទេសកាតា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 112

បន្ទាប់ពីចាកចេញពីក្លិបយក្សអាល្លឺម៉ង់ FC Bayern Munich កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ពេលនេះកីឡាករ Javi Martínez បានស្វែករកក្លិបថ្មីបានហើយ ដែលស្ថិតនៅទ្វីបអាស៊ីគឺក្លិប Qatar Sports Club លីគកំពូលរបស់ប្រទេសកាតា។


ខ្សែការពារសញ្ជាតិអេស្ប៉ាញវ័យ ៣២​ឆ្នាំ​រប​ស់​ក្លិប Bayern Munich រូបនេះ​បាន​ផ្ទេរទៅកាន់ក្លិប Qatar Sports Club ដោយ​គ្មាន​តម្លៃខ្លួន​បន្ទាប់​ពីកុងត្រារបស់គាត់បានផុតកំណត់ ​បន្ទាប់​ពី​រួម​រស់​ជា​មួយ​ក្លិប​យក្ស​អាល្លឺម៉ង់​អស់រយ:​ពេល​៩ឆ្នាំ។


គួរបញ្ជា​ក់​កីឡាករ Javi Martínez ត្រូវបានក្លិប​ Bayern Munich ទិញពីក្លិប Athletic Bilbao ក្នុង​តម្លៃ ៤០លានផោន​កាល​ពី​ឆ្នាំ ២០១២។ ក្រោយចំណាយពេលចំនួន ៩ឆ្នាំជាក្លិបយក្សអាល្លឺម៉ង់ Martinez បង្ហាញខ្លួនសរុប ២៦៨ប្រកួត ស៊ុតបញ្ចូលទី ១៤គ្រាប់និងប៉ះឲ្យដៃគូរស៊ុតបញ្ចូលទី១១គ្រាប់ ព្រមទាំងឈ្នះពានរង្វាន់ជាច្រើនដូចជា៖ Bundesliga , German Cup , Champion League , Super Cup , FIFA Club World Cup និងចុងក្រោយ German Super Cup។

ប្រភព៖ Qatar SC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖