+855 16 757 168     samnob@keiladaily.com
KD Logo

ក្តៅៗ! លោក Diego Simeone យល់ព្រមបន្តកុងត្រាជាមួយក្លិប Atletico Madrid ៣ ឆ្នាំបន្ថែមទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 88

លោក Diego Simeone គ្រូបង្វឹកក្លិប Atletico Madrid យល់ព្រមបន្តកុងត្រាថ្មីរយៈពេល ៣ ឆ្នាំបន្ថែមទៀតរហូតដល់រដូវក្តៅ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលរួមជាមួយក្លិប Atletico Madrid នៅ La Liga តាំងពីឆ្នាំ ២០១១ មកម្ល៉េះហើយជួយឲ្យក្លិបដែលមានមូលដា្ឋននៅទីក្រុងម៉ាឌ្រីតឈ្នះពានរង្វាន់ ៨ រួមទាំងពានរង្វាន់លីគ Laliga កាលពីរដូវកាលមុនផងដែរ។


ហើយគាត់ធ្លាប់ដឹកនាំក្រុម Atletico Madrid ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ចំនួនពីរដងក្នុងរយ:ពេល៣ឆ្នាំ។ លើកទី១ នៅក្នុងឆ្នាំ២០១៤/១៥ ប៉ះជាមួយក្រុម Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ប៉ុន្តែចាញ់ក្នុងលទ្ធផល ៤-១ និងលើកទី២ក៏ជួបជាមួយ Real Madrid ដដែលក្រោមការដឹកនាំរបស់លោក Zinedine Zidane នៅតែបន្តចាញ់ក្នុងវគ្គប៉េណាទីកាត់សេចក្តី (៤-៥) បន្ទាប់ពីស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា។ 


បន្ថែមពីលើការបន្តកុងត្រារបស់លោក Simeone ជំនួយការរបស់គាត់រួមមាន៖ លោក Óscar Ortega, Pablo Vercellone, Nelson Vivas និង Hernán Bonvinvini ក៏បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំបន្ថែមទៀតជាមួយក្លិបដូចគ្នាដែរ។

ប្រភព៖ Marca

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖