+855 16 757 168     samnob@keiladaily.com
KD Logo

Gianluigi Donnarumma ឈ្នះពានកីឡាករឆ្នើមបំផុតប្រចំាព្រឹត្តិការណ៍ Euro ២០២០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 109

Gianluigi Donnarumma ​ត្រូវបានជ្រើសរើសជាកីឡាករ​ឆ្នើម​ប្រចាំព្រឹត្តការណ៍ Euro ២០២០ បន្ទាប់ពីអ្នកចាំទីវ័យ ២២ឆ្នាំរូបនេះជួយសង្រ្គោះបាល់ប៉េណាល់ទីចំនួន ២លើកទល់តោកំណាចអង់គ្លេសជួយឲ្យអុីតាលីក្លាយជាម្ចាស់ជើងឯកជាលើកដំបូងបន្ទាប់ពីខកខានអស់:ពេល ៥៣ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៦៨ មកម្ល៉េះ។


គួរបញ្ជាក់គាត់គឺជាកីឡាករទី២ហើយ ដែលអាចឈ្នះពានរង្វាន់កីឡាករ​ឆ្នើម​ប្រចាំព្រឹត្តការណ៍ Euro ក្នុងនាមជាអ្នកចាំទី បន្ទាប់ពីលោក Peter Schmeichel ធ្លាប់ធ្វើបានកាលពីឆ្នាំ ១៩៩២។ អ្នកចាំទីរបស់ក្រុមជម្រើសជាតិអុីតាលីរូបនេះបានចូលលេងសរុប ៧១៩នាទីច្រើនជាងកីឡាករណាបង្អស់ដោយបិទមិនឲ្យគូរប្រកួតស៊ុតបញ្ចូលទីបានច្រើនជាងគេចំនួន ៣ដង ព្រមទាំងសង្រ្គោះបាល់សរុបចំនួន ៩លើកនិងរបូតតែ៤គ្រាប់ប៉ុណ្ណោះ។ 


ក្រោយពីទទួលបានជ័យជម្នះលើអង់គ្លេស Gianluigi Donnarumma បានថ្លែងថា៖ វាពិតជាអស្ចារ្យណាស់ ដែលយើងមិនបោះបង់វាចោល។ យើងគឺជាក្រុមដ៏ល្អ ហើយយើងសាកសមនឹងទទួលពានរង្វាន់នេះ។

ប្រភព៖ BBC SPORT


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖