+855 16 757 168     samnob@keiladaily.com
KD Logo

ផ្លូវការ! Atletico Madrid ទិញបាន Rodrigo de Paul ពី Udinese ក្នុងកិច្ចសន្យា ៥ ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 99

ខ្សែបម្រើ Rodrigo de Paul យល់ព្រមចុះហត្ថលេខាជាមួយក្រុមម្ចាស់ជើងឯក Laliga កាលពីរដូវកាលមុនក្លិប Atletico Madrid ប៉ុន្មានថ្ងៃបន្ទាប់ពីជួយឲ្យអាហ្សង់ទីនឈ្នះពាន Copa America ២០២១ នៅទឹកដីប្រេសុីលជាមួយកិច្ចសន្យារយ:ពេល៥ឆ្នាំ ពីក្លិប Udinese ដែលស្ថិតនៅលីគកំពូលរបស់ប្រទេសអុីតាលី Serie A។


យោងតាមការចុះផ្សាយរបស់គេហទំព័រ Goal បានឲ្យដឹងថាតម្លៃខ្លួនរបស់កីឡាករវ័យ ២៧ឆ្នាំរូបនេះប្រមាណ ៣៥លានផោន ស្មើនឹង ៤២លានដុល្លារ ជាមួយកុងត្រា ៥ឆ្នាំ រហូតដល់ឆ្នាំ២០២៦។ គួរបញ្ជាក់ Rodrigo de Paul ធ្លាប់ប្រកបអាជីពរបស់គាត់នៅប្រទេសអេស្ប៉ាញជាមួយក្លិប Valencia ចន្លោះឆ្នាំ២០១៤ និង ២០១៦។


ខ្សែបម្រើ Rodrigo de Paul បានថ្លែងថា៖ “ខ្ញុំពិតជារីករាយណាស់ដែលមានឱកាសលេងក្រោមការដឹកនាំរបស់ Simeone។ ហើយវាគឺជាជំហានដ៏ធំមួយក្នុងអាជីពបាល់ទាត់របស់ខ្ញុំ។“ដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍លេងបាល់ទាត់នៅប្រទេសអេស្ប៉ាញដូច្នេះខ្ញុំដឹងច្បាស់អំពី Atlético de Madrid។ ខ្ញុំចូលចិត្តបាល់ទាត់វាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំ” ។

ប្រភព៖ Goal





សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖