+855 16 757 168     samnob@keiladaily.com
KD Logo

Atlético Madrid សង្ឃឹមថា Rodrigo de Paul អាចនឹងក្លាយជា​វីរបុរស​បាល់ទាត់ជនជាតិអាហ្សង់ទីនចុងក្រោយរបស់ពួកគេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 69

កីឡាករវ័យ ២៧ ឆ្នាំរូបនេះនឹងត្រូវលេងក្រោមការដឹកនាំរបស់ Diego Simeone បន្ទាប់ពីបញ្ចប់ការផ្ទេរពី Udinese ដែលស្ថិតនៅលីគកំពូលរបស់ប្រទេសអុីតាលី Serie A ប៉ុន្មានថ្ងៃបន្ទាប់ពីជួយឲ្យអាហ្សង់ទីនឈ្នះពាន Copa America ២០២១ នៅទឹកដីប្រេសុីល ។


Rodrigo de Paul នឹងត្រលប់មកកាន់ LaLiga Santander វិញដោយគាត់ធ្លាប់ជាអតីតខ្សែបម្រើរបស់ក្រុម Valencia CF ចន្លោះឆ្នាំ២០១៤ និង ២០១៦។ ក្លិបដំបូងរបស់ De Paul គឺ Club Racing ស្ថិតប្រទេសអាហ្សង់ទីនដែលជាស្រុកកំណើតរបស់គាត់។ ហើយក្លិបដែលជោគជ័យបំផុតសម្រាប់គាត់គឺ Udinese ក្រោយបង្ហាញភាពលេចធ្លោខ្លាំងពោលរដូវកាល ២០២១/២២ គាត់ជាប់ឈ្មោះកីឡាករញាក់បាល់ដាច់បានច្រើនជាងគេនៅ Serie A ចំនួន១២២លើក, ដណ្តើមបាល់ជោគជ័យបានច្រើនជាងគេ ២៨៩លើក, បង្កកំហុងច្រើនជាងគេ ១២៦លើក និងប៉ះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី១០ដងច្រើនជាងគេលំដាប់ទី២។


អាហ្សង់ទីនបានបញ្ចប់ការរង់ចាំរយៈពេល២៨ឆ្នាំដើម្បីអាចក្លាយជាម្ចាស់ជើងឯកសារជាថ្មីក្នុងព្រឹត្តិការណ៍ Copa América ២០២១ លើក្រុមម្ចាស់ផ្ទះប្រេស៊ីលដោយលទ្ធផល ១-០ ដែលជាការទាត់បញ្ចូលទីដោយកីឡាករ Ángel Di María បន្ទាប់ការលើកបាល់យ៉ាងស្អាតរបស់ខ្សែបម្រើចំណូលថ្មីរបស់ក្រុម Atlético Madrid កីឡាករ Rodrigo de Paul។


ខ្សែបម្រើ Rodrigo de Paul បានថ្លែងថា៖ “ខ្ញុំពិតជារីករាយណាស់ដែលមានឱកាសលេងក្រោមការដឹកនាំរបស់ Simeone។ ហើយវាគឺជាជំហានដ៏ធំមួយក្នុងអាជីពបាល់ទាត់របស់ខ្ញុំ។“ដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍លេងបាល់ទាត់នៅប្រទេសអេស្ប៉ាញដូច្នេះខ្ញុំដឹងច្បាស់អំពី Atlético de Madrid។ ខ្ញុំចូលចិត្តបាល់ទាត់វាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំ” ។

ប្រភព៖ Laliga Santander

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖