+855 16 757 168     samnob@keiladaily.com
KD Logo

West Ham ត្រៀមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Yaremchuk នៅរដូវក្តៅនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 94

យោងតាមចុះផ្សាយរបស់ Calciomercato.it បានឲ្យដឹងថាក្លិបញញួរដែក West Ham United កំពុងត្រៀមធ្វើការដេញថ្លៃទឹកប្រាក់ប្រមាណ ២១ លានផោនសម្រាប់ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអុយក្រែនបន្ទាប់ពីព្រឹត្តិការណ៍ Euro ២០២០ ត្រូវបានបញ្ចប់។

គួរបញ្ជាក់ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ របស់ក្រុម K.A.A. Gent រកបាន ២២ គ្រាប់និងប៉ះឲ្យដៃគូស៊ុតបញ្ចូលទីចំនួន៨ លើកក្នុងចំណោម ៤៣ ប្រកួតកាលពីរដូវកាលមុនឆ្នាំ២០២០-២១។ អ្នកគាំទ្ររបស់ក្រុមញញួរដែកមួយចំនួនបានបញ្ចេញមតិសប្បាយរីករាយលើបណ្តាញសង្គម Twitter បន្ទាប់ពីលឺដំណឹងមួយនេះ។

 

សព្វថ្ងៃក្លិប West Ham មានកីឡាករ Michail Antonio ដែលជាខ្សែប្រយុទ្ធទោលតែម្នាក់ប៉ុណ្ណោះ ដូច្នេះក្លិបត្រូវការខ្សែប្រយុទ្ធដូចជា Yaremchuk ម្នាក់ទៀតដើម្បីជំនួសគ្នាពេលមានរបួស។
បច្ចុប្បន្នកីឡាករ Yaremchuk កំពុងបំពេញភារកិច្ចឲ្យក្រុមជម្រើសជាតិអុយក្រែនក្នុងព្រឹត្តិការណ៍ Euro ២០២០ ដែលស្ថិតក្នុងពូល C ឈរលេខ២ បន្ទាប់ពីឆ្លងកាត់២ប្រកួតចាញ់មួយ និងឈ្នះមួយមាន៣ពិន្ទុ ហើយយប់នេះត្រូវការឈ្នះចាំបាច់បំផុត ដោយប៉ះគ្នាជាមួយក្រុមអូទ្រីសវេលាម៉ោង ១១យប់ដើម្បីមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

 

ប្រភព៖ Calciomercato.it

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖