+855 16 757 168     samnob@keiladaily.com
KD Logo

ផ្លូវការ! Lauren James ប្អូនស្រី របស់ Reece James យល់ព្រមផ្លាស់មកកាន់ Chelsea ហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 123

Lauren James ដែលជាប្អូនស្រី របស់ខ្សែការពារកីឡាករ Reece James បានបំពេញបែបបទជាផ្លូវការរបស់នាងក្នុងការបំបែកកំណត់ត្រាផ្ទេរពីក្លិបបាល់ទាត់ Manchester United ទៅកាន់ក្លិបបាល់ទាត់ Chelsea ផ្នែកនារីក្នុងតម្លៃខ្លួន ៣០០,០០០ ផោន។


ក្រុមតោខៀវ Chelsea នឹងបង់ថ្លៃដំបូងចំនួន ២០០,០០០ ផោនដែលនឹងត្រូវបានបន្ថែមដោយបន្ថែម ១០០ ផោនផោនបន្ថែមសម្រាប់ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះ។ ដូច្នេះ Lauren James និង Reece James នឹងក្លាយជាមួយជាបងប្អូនប្រុសស្រីសញ្ជាតិអង់គ្លេសតែមួយគត់ដែលលេងក្នុងក្លិបតែមួយនៅក្នុងក្របខណ្ឌ Premier League និង WSL ។


កីឡាការនី Lauren James កើតនៅឆ្នាំ២០០១ សព្វថ្ងៃមានវ័យ១៩ឆ្នាំ លេងឲ្យក្លិប Manchester United ចំនួន ៣៤ប្រកួត រកបាន១១គ្រាប់ និងប៉ះឲ្យដៃគូរស៊ុតបញ្ចូលទី ៤ដង។ ហើយនាងធ្លាប់លេងឲ្យជម្រើសជាតិអង់គ្លេសអាយុក្រោយ ១៧ឆ្នាំ និង១៩ឆ្នាំ ដោយរកបាន ៦គ្រាប់ក្នុងការបង្ហាញខ្លួន ៩ប្រកួតគ្រប់កម្មវិធី។

ប្រភព៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖