+855 16 757 168     samnob@keiladaily.com
KD Logo

លោក Carlo Ancelotti និយាយអ្វីខ្លះក្រោយឡើងកាន់តំណែងបានជាង១ខែ?

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 75

Carlo Ancelotti: “ពួកយេីង​បានធ្វេី​ការច្រេីន ហេីយ​កីឡាករ​ទាំងអស់​ធ្វេីបានយ៉ាងល្អក្នុងការហ្វឹកហាត់។ ពួកយេីង​មាន​កីឡាករ​ក្មេងៗ​ដែលមាន​គុណភាព​ និងការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ពីសំណាក់​កីឡាករ​ជេីងចាស់។ ខ្ញុំចូលចិត្ត​រឿងនេះខ្លាំង។”


“ខ្ញុំ​ពេញចិត្ត​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់ Carvajal, Nacho, Marcelo, Lucas ឬក៏​ Isco​ ជាដេីម។ ពួកគេ​ជា​កីឡាករដែល​ធ្លាប់​ឈ្នះ​ពាន​ទាំងអស់​ ប៉ុន្តែ​នៅ​តែ​មាន​បំណងចង់ឈ្នះ​ សេចក្ដី​សាទរ​ ព្រមទាំងចំណង់ខ្លាំងក្លា​ដេីម្បី​បង្កេីត​នូវ​រដូវកាល​ដ៏​អស្ចារ្យ​មួយដែលយេីងចង់បាន។”


“Alaba គឺ​ជាកីឡាករ​ដ៏​បរិបូរ​ម្នាក់​ ដែលមាន​នូវ​គុណភាព​ សមត្ថភាព​ និង​ភាព​ឆ្លាតវៃ​ក្នុង​ការ​ការពារ​។ ខ្ញុំ​បាន​ដាក់គាត់លេងជា​ខ្សែការពារ​កណ្ដាល​នៅប្រកួត​មួយរយៈ​ចុងក្រោយ​កាលខ្ញុំនៅ​ Bayern ។ ពេលខ្លះ​គាត់លេងជា​ខ្សែ​បម្រេីនៅ​ក្រុមជម្រើស​ជាតិ​អូទ្រីស​ ហេីយ​គាត់​ក៏​អាចលេងនៅ​ខាងឆ្វេងបានផងដែរ។ គាត់​នឹង​ធ្វេីបានល្អ​បំផុត​ក្នុង​រដូវកាល​នេះ។”


“ពួកយេីង​ត្រូវចងចាំអំពី​ប្រវត្តិសាស្រ្តក្លិបមួយនេះ។ ក្រុមទាំងមូលត្រូវ​ធ្វេីឱ្យ​បានល្អបំផុតដេីម្បីបង្ហាញ​ពីកិត្យានុភាពនៃក្រុម​។ វាគឺជាប្រវត្តិ​សាស្រ្ត​របស់​ Real Madrid ថាមពលនៃ​បាល់ទាត់​ ការ​កៀបសង្កត់​មិនថា​ពេលមានបាល់​ ឬ​បាត់បាល់​ ដែល​ទាំងអស់​នេះ​គឺ​ជា​អ្វី​ដែល​បាល់ទាត់​បច្ចុប្បន្ន​ត្រូវ​ការ។”​

ប្រភព៖ Real Madrid

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖