+855 16 757 168     samnob@keiladaily.com
KD Logo

ក្របខណ្ឌ Serie A ហាមក្រុមទាំងអស់មិនឲ្យប្រើប្រាស់ឯកសណ្ឋានពណ៌បៃតងចាប់ពីរដូវកាល ២០២១/២២ តទៅ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 124

ក្របខ័ណ្ឌ Serie A លីគកំពូលរបស់អុីតាលីបានប្រកាសថាឈុតឯកសណ្ឋានពណ៌បៃតងនឹងត្រូវហាមឃាត់លែងឲ្យប្រើប្រាស់ចាប់ពីរដូវកាល ២០២១/២២ តទៅ។


យោងតាមការចុះផ្សាយរបស់ Football Italia បានឲ្យដឹងថាច្បាប់មួយនេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីពីក្រុមហ៊ុនទូរទស្សន៍ដែលទទួលសិទ្ធផ្សព្វផ្សាយមានការលំបាកនៅក្នុងការចាប់យករូបភាពពេលកីឡាករពាក់អាវពណ៌បៃតងនេះ ព្រោះវាមានភាពស្រដៀងគ្នាទៅនឹងស្មៅនៅលើទីលានពេក មិនតែប៉ុណ្ណោះច្បាប់ថ្មីនេះក៏នឹងត្រូវអនុវត្តចំពោះស្រោមជើង និងទៅលើខោផងដែរ ។


ដូច្នេះក្លិបមួយចំនួនដូចជា៖ Lazio និង Atalanta ដែលប្រើប្រាស់ឈុតក្រៅដីទៀតពណ៌បៃតងត្រូវតម្រូវឲ្យធ្វើការផ្លាស់ប្តូរជាបន្ទាន់។ ប៉ុន្តែដំណឹងនេះវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំដល់ក្រុម Sassuolo ដែលតែងតែប្រើប្រាស់ឯកសណ្ឋានពណ៌បៃតង ដែលជាពណ៌ប្រចំាត្រកូលរបស់ខ្លួន។

ប្រភព៖ Givemesport



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖