+855 16 757 168     samnob@keiladaily.com
KD Logo

ព័ត៌មាន​នៃ​ការ​ដោះ​ដូរ​កីឡាករជុំវិញពិភពលោកសម្រាប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 195

Hertha Berlin បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាយកខ្សែប្រយុទ្ធ Stevan Jovetic ពីក្លិប Monaco ដោយគ្មានតម្លៃខ្លួនរហូតដល់ខែមិថុនា ឆ្នាំ២០០៤។ ការបង្ហាញខ្លួនផ្លូវការ និងត្រូវធ្វើឡើងនៅរយ:ពេលឆាប់ៗនេះ។


OGC Nice ត្រៀមបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ Pablo Rosario ពីក្លិប PSV។ កិច្ចព្រមព្រៀងនេះនឹងត្រូវបានបញ្ចប់នៅក្នុងប៉ុន្មានម៉ោងទៀតបន្ទាប់ពីក្លិប Nice បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយភ្នាក់ងាររបស់គាត់គឺលោក Mino Raiola បន្ទាប់ពីបានជួបផ្ទាល់នៅទីក្រុង Nice កាលពីប៉ុន្មានថ្ងៃមុន។


កិច្ចព្រមព្រៀងរវាងក្លិប Sevilla និង Espanyol សម្រាប់ Sergi Gomez ឥឡូវនេះត្រូវបានបញ្ចប់ហើយ។ ដូច្នេះ Sergi Gomez នឹងចុះហត្ថលេខាក្នុងនាមជាអ្នកកីឡាកររបស់ក្លិប Espanyol រហូតដល់ខែមិថុនាឆ្នាំ២០២៤ បូករួមជាមួយជម្រើសដើម្បីបន្តរហូតដល់ឆ្នាំ ២០២៥ ។


ប្រភព៖ Fabrizio Romano

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖