+855 16 757 168     samnob@keiladaily.com
KD Logo

Asensio ទាត់ចុងម៉ោងជួយឲ្យអេស្ប៉ាញ ឡើងទៅជួបប្រេសុីលវគ្គផ្តាច់ព្រ័ត្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 138

ក្រុមការពារតំណែងមេដាយមាសឆ្នាំ២០១៦ សាំបាប្រេស៊ីល បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រអូឡាំពិក២០២០សារជាថ្មី បន្ទាប់ពីយកឈ្នះយកមុិកសុិក ដោយបាល់ប៉េណាល់ទី ៤-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ។


ចំណែកឯក្រុម​អេស្ប៉ាញ ​បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន ​នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង។ ដោយ​១​គ្រាប់របស់​ខ្សែ​ប្រយុទ្ធ Marcos Asensio ​ស៊ុតបញ្ចូលទីនៅ​នាទី​១១៥ ជួយឲ្យអេស្ប៉ាញ ទម្លាក់ជប៉ុន ១-០ ឡើងទៅជួបប្រេសុីល ដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍បាល់ទាត់បុរសអូឡាំពិក ២០២០។


ជប៉ុន ត្រូវជួបជាមួយ ម៉ិកស៊ីក ដើម្បីប្រកួតដណ្តើមយកមេដាយសំរឹទ្ធថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។ ឯប្រេស៊ីល ជួបជាមួយ អេស្ប៉ាញដើម្បីប្រកួតដណ្តើមយកមេដាយមាស ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖