+855 16 757 168     samnob@keiladaily.com
KD Logo

FC Barcelona ត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាពលើកទី៤របស់ខ្លួននៅថ្ងៃស្អែកនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 93

ក្រុមអ្នកមានបុណ្យ FC Barcelona បានបន្តធ្វើការហ្វឹកហាត់ជាបន្តទៀតបន្ទាប់ពីទទួលជ័យជម្នះ ០-៣ លើក្រុម VfB Stuttgart កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយរកគ្រាប់បាល់បានដោយកីឡាករចំណូលថ្មី Memphis Depay, Yusuf Demir និង Riqui Puig ។


ម៉្យាងទៀត Emerson Royal និង Sergio Agüero បានវិលត្រឡប់ពីវិស្សមកាលរបស់ពួកគេដើម្បីចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម ហើយកាន់តែពិសេសនោះគឺ Philippe Coutinho ក៏បានវិលត្រឡប់ពីរបួសជង្គង់របស់គាត់ និងបានធ្វើដំណើរទៅកាន់ប្រទេសអូទ្រីសដើម្បីប្រកួត Pre-Season ជាមួយក្រុម RB Salzburg នាកីឡដ្ឋាន Red Bull Arena Salzburg។


វត្តមានរបស់ Emerson នៅរសៀលថ្ងៃចន្ទនេះ នាកីឡដ្ឋាន Camp Nou គឺត្រូវប្រជែងដណ្តើមកៅអីក្នុងជម្រើសដំបូងដែលត្រូវបានកាន់កាប់ដោយ Sergiño Dest និង Sergi Roberto កាលពីរដូវកាលមុន។


ប្រភព៖ Laliga

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖