+855 16 757 168     samnob@keiladaily.com
KD Logo

ព្រះខ័នរាជស្វាយរៀង ទទួល ភ្នំពេញក្រោនជើងទី២ ក្រោយស្មើ ៣-៣ នៅជើងទី១

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 97

ក្រុម ព្រះខ័នរាជស្វាយរៀង បើទ្វារកីឡដ្ឋានខេត្តស្វាយរៀងស្វាគមន៍ក្រុមភ្នំពេញក្រោន ចាប់ពីវេលាម៉ោង ៦:០០ ល្ងាចតទៅ នាថ្ងៃទី ១៨ កញ្ញា នេះក្នុងក្របខ័ណ្ឌ Metfone Cambodian League ជើងទី២។ ក្រុមទាំងពីរបញ្ចប់ដោយលទ្ធផល ៣-៣ កាលជើងទី១ នៅកីឡដ្ឋាន ស្មាត អរ.អេស. អិន។ តើលទ្ធផលទៅជាបែបណាល្ងាចនេះ?

ព័ត៌មានកីឡាករ៖ Emmanuel Mbarga អាចនឹងបង្ហាញខ្លួនដំបូងក្នុងនាមអ្នកចំណូលថ្មី ប៉ុន្តែ ភ្នំពេញក្រោន មិនបាននាំចូលកីឡាករពីក្រៅឡើយ ពោលដំឡើងយុវជនរបស់ខ្លួនតែម្នាក់នៅទីផ្សារដោះដូរជើងទី២នេះ។ ប៉ុន្តែ ប្រាក់ ធីវ៉ា ដែលអាក់ខានពីរប្រកួតចុងក្រោយទំនងអាចបង្ហាញខ្លួនវិញសម្រាប់ក្រោន។

កីឡាករសំខាន់៖

Mika និង Privat ៖ ខ្សែប្រយុទ្ធទាំងពីរនេះមុតស្រួចណាស់សម្រាប់ព្រះខ័នរាជស្វាយរៀងរដូវកាលនេះពោល បូកបញ្ចូលគ្រាប់បាល់សម្រាប់ជើងទី១ កើនរហូតដល់ ២៥ គ្រាប់ឯនោះ។ ចំណែក Privat វិញជាអ្នកដើរតួសំខាន់ជាងគេក្នុងក្រុម ព្រោះថា បញ្ជូនបាល់ និងទាត់បញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមនេះ (១៣ គ្រាប់)។ Privat រកបាន២ គ្រាប់ពេលស្មើភ្នំពេញក្រោន ៣-៣។

Nieto និង E Silva ៖ បុរសប្រេស៊ីល និងកូឡំប៊ី ជាកម្លាំងសំខាន់ណាស់សម្រាប់តំបន់ប្រយុទ្ធរបស់ភ្នំពេញក្រោន។ បើបូកគ្រាប់បាល់អ្នកទាំងពីរបញ្ចូលគ្នា ពួកគេរកបានចំនួន ១៧ គ្រាប់។ Nieto ជាតារានាំលេងដ៏មានប្រសិទ្ធភាពមិនថានៅកណ្ដាល ស្លាប ឬ ប្រយុទ្ធទោលនោះទេ។ ហើយការបញ្ជូនបាល់ទៀតសោតក៏ស្ថិតនៅចំណុចកំពូលដែរ។

ជម្រើស១១នាក់ដែលគ្រូបង្វឹកចូលចិត្តប្រើរបស់ក្រុមទាំងពីរ៖

ព្រះខ័នរាជស្វាយរៀង ទម្រង់ ៤-៣-៣ ៖

អ្នកចាំទី៖ អាំ សុវណ្ណារ៉ាត់,

ខ្សែការពារ៤៖ សឿយ វិសាល, រស់ គង់សំរេច, សារ៉េត គ្រីយ៉ា, សុក សំណាង,

ខ្សែបម្រើ៣៖ Daisuke, សួន សុវណ្ណ, ប្រាក់ មុន្នីឧត្ដម

ខ្សែប្រយុទ្ធ៣ ៖ Mika, Mendy, អ៊ាន ពិសី

ភ្នំពេញក្រោន ៣-៥-៣៖

អ្នកចាំទី ៖ សាវែង សំណាង,

ខ្សែការពារ ៣៖ ឆុំ ភីសា, យ៉ើ សាហ្វី, Ose Takaki

ខ្សែបម្រើ ៥៖ Valerii Hryshyn, អ៊ន ចាន់ប៉ូលីន(C), លឹម ពិសុទ្ធ, ជួន ចាន់ចាវ, ពៅ ប៉ុនវុទ្ធី

ខ្សែប្រយុទ្ធ ៣៖ Nieto, E Silva, ប្រាក់ ធីវ៉ា

ជំនួប៥លើកចុងក្រោយនៅលីគកំពូល៖

ភ្នំពេញក្រោន ៣-៣ ព្រះខ័នរាជស្វាយរៀង (ជើងទី១ លីគ២០២១)

ភ្នំពេញក្រោន ០-០ ព្រះខ័នរាជស្វាយរៀង (ជើងទី១លីគ២០២០)

ព្រះខ័នរាជស្វាយរៀង ១-២ ភ្នំពេញក្រោន (ជើងទី២ លីគ២០២០)

ព្រះខ័នរាជស្វាយរៀង ៥-១ ភ្នំពេញក្រោន (ជើងទី១ លីគ២០១៩)

ភ្នំពេញក្រោន ២-៥ ព្រះខ័នរាជស្វាយរៀង (ជើងទី២ លីគ ២០១៩)

លទ្ធផល៣លើកចុងក្រោយរបស់ក្រុមទាំងពីរនៅលីគ ២០២១៖

ព្រះខ័នរាជស្វាយរៀង ៖

ព្រះខ័នរាជស្វាយរៀង ១-២ បឹងកេត

ព្រះខ័នរាជស្វាយរៀង ៣-២ កងយោធពលខេមរភូមិន្ទ

នគរបាលជាតិ ០-៥ ព្រះខ័នរាជស្វាយរៀង

ភ្នំពេញក្រោន៖

ភ្នំពេញក្រោន ៥-០ អាស៊ីអឺរ៉ុប

នគរបាលជាតិ ១-៤ ភ្នំពេញក្រោន

អង្គរថាយហ្គឺរ ០-២ ភ្នំពេញក្រោន

អត្ថបទ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖