+855 16 757 168     samnob@keiladaily.com
KD Logo

បើកឆាកស្មៅថ្មីស្តាតចាស់! ណាហ្គាវើលដ៍ទទួលក្រុមអង្គរថាយហ្គឺរ វេលាម៉ោង ៣:៣០ រសៀលនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 140

ណាហ្គាវើលដ៍ ដែលឈ្នះ អង្គរថាយហ្គឺរ ២-១ កាលនៅទឹកដី អេស.អ.យូ ខេត្តសៀមរាបត្រូវជួបគ្នាជាថ្មីជើងទី២កីឡដ្ឋានកងយោធពលខេមរភូមិន្ទដែលទើបដាំស្មៅថ្មីនាថ្ងៃសៅរ៍ទី ១៨ កញ្ញា នេះវេលាម៉ោង ៣:៣០។ ណាហ្គាវើលដ៍ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ មាន ២៥ពិន្ទុ ខណៈដែល អង្គរថាយហ្គឺរ ស្ថិតនៅលេខ៦មាន ២១ ពិន្ទុក្រោយចប់ជើងទី១។

ព័ត៌មានកីឡាករសំខាន់៖ ប្រធានក្រុម គួច សុកុម្ភៈ ត្រូវអវត្តមានសម្រាប់ក្រុមណាហ្គាវើលដ៍ ដោយសារជាប់កាតក្រហមកាលប៉ះ គិរីវង់សុខសែនជ័យ ខណៈដែល នេន សុធារដ្ឋ នៅរងរបួសមិនអាចបង្ហាញខ្លួនបានទេ។ ចំណែក ស្រាំង ទិត្យឈី នៅតែបន្តអវត្តមានប្រកួតនេះក្នុងគម្រប់បម្រាម ៤ ប្រកួត ពោល ប្រកួតក្រោយទើប គេអាចលេងបាន។ រីឯ មុត សត្យា ក៏ជាប់បម្រាមដែរក្រោយទទួលកាតក្រហមកាលប៉ះភ្នំពេញក្រោន។

កីឡាករសំខាន់៖

Marcio De Oliveira ៖ ជាកីឡាករសំខាន់ខ្លាំងរបស់ណាហ្គាវើលដ៍ក្នុងការរកគ្រាប់បាល់។ គេរកបាន ១៣ គ្រាប់ហើយក្នុងការបង្ហាញខ្លួនកន្លងមក។ គេបានបំបែកកំណត់ត្រាក្នុងការរកគ្រាប់បាល់ឲ្យណាហ្គាវើលដ៍រដូវកាលនេះត្រឹមជើងទី១ ព្រោះថាពេញមួយរដូវកាលមុន រកបានត្រឹម ១១ គ្រាប់ប៉ុណ្ណោះ។ តារាជើងស៊ុតប្រេស៊ីល ពូកែទាំងអូសស៊ុត, ហ្វ្រីឃីក និង ការស្វែងរកចន្លោះប្រហោង។

DA CRUZ GUARDIANO៖ ដ្បិតមិនសូវរកគ្រាប់បាល់បានច្រើន ប៉ុន្តែ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះសំខាន់ណាស់សម្រាប់ក្រុមទាំងការបម្លាស់ទី, តែត និង ហ្វ្រីឃីកផង។ ទោះមិនទាន់ហ្វ្រីឃីកចូលរដូវកាលនេះ ប៉ុន្តែ គេស៊ុតប៊ិះៗចូលទី និងត្រូវសង្គ្រោះបានដោយអ្នកចាំទី។ ជាក់ស្ដែងកាលប៉ះ សូលទីឡូអង្គរ គេបានស៊ុតហ្វ្រីឃីកទៅបុកបង្គោលទីជាដើម។ ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះរកបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១១ ដង។

ជម្រើស១១នាក់ដែលអាចចូលលេង៖

អ្នកចាំទី៖ ស៊ូ យ៉ាទី

ខ្សែការពារ ៤៖ រៀម ស៊ឹង,Super, សំអឿន ពិដោរ, ឃីម បូរី

ខ្សែបម្រើ ៤៖ Fumiya Kogure, នុប តុលា, សុះ ស៊ូហាណា,គួច ដានី

ខ្សែប្រយុទ្ធ ២៖ Marcio De Oliveira Marques, Leuca Petru

អង្គរថាយហ្គឺរ៖ ទម្រង់ ៤-៣-៣

អ្នកចាំទី៖ យី ប៊ុនហេង

ខ្សែការពារ ៖ ឈង់ ប៊ុនណាត, សឿត បារាំង, កែវ សារ៉ាត់, នូ ចេនមករា

ខ្សែបម្រើ ៣៖ Maksim, ឡុង ភារ៉ាត់, KOSUKE,

ខ្សែប្រយុទ្ធ២ ៖ ឡុង ម៉េងហាវ, Bento , DA CRUZ

ជំនួប៤លើកក្នុងលីគកំពូល៖

អង្គរថាយហ្គឺរ ១-២ ណាហ្គាវើលដ៍ (ជើងទី១ លីគ២០២១)

អង្គរថាយហ្គឺរ ២-០ ណាហ្គាវើលដ៍(លីគ២០២០ ជួបគ្នាតែ១ដង)

ណាហ្គាវើលដ៍ ៤-០ អង្គរថាយហ្គឺរ (ជើងទី១ លីគ ២០១៩)

អង្គរថាយហ្គឺរ ១-០ ណាហ្គាវើលដ៍ (ជើងទី២ លីគ ២០១៩)

លទ្ធផល៣លើកចុងក្រោយនៅលីគ២០២១ ៖

ណាហ្គាវើលដ៍៖

ព្រៃវែង ៣-៤ ណាហ្គាវើលដ៍

គិរីវង់សុខសែនជ័យ ២-៥ ណាហ្គាវើលដ៍

ភ្នំពេញក្រោន ១-១ ណាហ្គាវើលដ៍

អង្គរថាយហ្គឺរ ៖

អាស៊ីអឺរ៉ុបយូណាយធីត ២-២ អង្គរថាយហ្គឺរ

សូលទីឡូអង្គរ ០-០ អង្គរថាយហ្គឺរ

អង្គរថាយហ្គឺរ ០-២ ភ្នំពេញក្រោន

អត្ថបទ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖