+855 16 757 168     samnob@keiladaily.com
KD Logo

វិសាខា និងភ្នំពេញក្រោន ទទួលបរាជ័យលើកដំបូងក្នុងថ្ងៃតែមួយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 168

ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ បឹងកេតសងសឹកលើវិសាខាបានសម្រេចក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League 2021 ជើងទី២។ កាលសប្ដាហ៍មុន បឹងកេតបានចាញ់វិសាខា ១ទល់នឹង៥ លើដីខ្លួនឯង តែថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា នេះ ក្រុមលោកគ្រូបង្វឹក គីម ភក្ដី បានឈ្នះវិញដោយលទ្ធផល១ទល់នឹង២នៅកីឡដ្ឋានព្រីនស៍។

គ្រាប់ទី១កើតឡើងក្នុងនាទី២៥ពេលចាន់ វឌ្ឍនាកា លើកបាល់ជ្រុងទៅប៉ះច្រឹង ពលរដ្ឋ ហើយចូលទី។ ដល់នាទី២៩ វឌ្ឍនាកា បានអូសផុតអ្នកចាំទី កែវ សុខសិលា ហើយទាត់បញ្ចូលទីគ្រាប់ទី២។ ខ្សែប្រយុទ្ធថ្មីជនជាតិប្រេស៊ីល Christian Alex បានទាត់បញ្ចូលទីវាយបកបានមួយគ្រាប់ឲ្យវិសាខាក្នុងនាទី៥៧។ ដូច្នេះនេះជាបរាជ័យលើកដំបូងរបស់វិសាខានៅ MCL 2021។

មួយគូទៀតនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ណាហ្គាវើលដ៍បានយកឈ្នះអង្គរថាយហ្គឺរ ៤ទល់នឹង២។ ណាហ្គា រកគ្រាប់បាល់ដោយ Marcio Marques ២គ្រាប់, គួច ដានី និង សុះ ស៊ូហាណា ម្នាក់មួយគ្រាប់។ ចំណែកថាយហ្គឺរធ្វើបានដោយ ឡុង ម៉េងហាវ និង Eliel Da Cruz។

គូចុងក្រោយនៅថ្ងៃសៅរ៍ នេះ ព្រះខ័នរាជស្វាយរៀង បានបញ្ចប់ភាពមិនចាញ់របស់ភ្នំពេញក្រោន តាមរយៈជ័យជម្នះ១ទល់នឹង០។ គ្រាប់បាល់ជ័យជម្នះរបស់ព្រះខ័នរាជរកបានដោយខ្សែប្រយុទ្ធកាមេរូនចំណូលថ្មី Emmanuel Mbarga ក្នុងនាទី៨៥៕

អត្ថបទ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖