+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធ Karim Benzema ស៊ុតបញ្ចូលទី២០០គ្រាប់គត់អោយក្រុម Real Madrid នៅក្នុងក្របខ័ណ្ឌ LaLiga

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 122

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema បន្តស៊ុតពីរគ្រាប់បន្ថែមទៀតក្នុងជំនួបឈ្នះក្រុម Mallorca ៦-១ កាលពីយប់មិញបង្កើតកំណត់ត្រាគ្រាប់បាល់ទី ២០០គត់ អោយក្រុមអធិរាជស Real Madrid នៅក្នុងក្របខ័ណ្ឌ LaLiga។


កាន់តែពិសេសទៀតនោះគឺខ្សែប្រយុទ្ធស្លាបសញ្ជាតិអេស្ប៉ាញ Asensio ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង និងខ្សែបម្រើ Isco ​ក៏​រក​បាន​១​គ្រាប់ចុងម៉ោងផងដែល។ រីឯមួយគ្រាប់របស់ក្រុម Mallorca វិញគឺរកបានដោយខ្សែបម្រើប្រយុទ្ធចំណូលថ្មី Lee Kang-in។


Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti បច្ចុប្បន្នស្ថិតនៅកំពូលតារាងជាបណ្តោះអាសន្នក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៥ និងស្មើ១ មាន១៦ពិន្ទុ។ រីឯក្លិប Mallorca ក្រោមការដឹកនាំរបស់លោក Luis Garcia ៦ប្រកួត ឈ្នះ២ ស្មើ២ និងចាញ់២ មាន៨ពិន្ទុនៅក្នុងដៃឈរលេខរៀងទី១០។

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖