+855 16 757 168     samnob@keiladaily.com
KD Logo

UCL៖ PSG, Liverpool, Atletico Madrid បានម្នាក់៣ពិន្ទុខណ: Real Madrid ចាញ់ Sheriff ក្នុងដីខ្លួនឯង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 102

ក្លិបបាល់ទាត់ PSG ទទួលបាន៣ពិន្ទុបន្ទាប់ពីបានយកឈ្នះ Man City ២-០ នៅក្នុងវគ្គជម្រុះក្នុងពូល F នៅយប់ថ្ងៃទី២៩ ខែកញ្ញានាកីឡដ្ឋាន Parc des Princes។ ចំពោះ២គ្រាប់របស់ PSG សម្រេចដោយ Gana Gueye និង Lionel Messi ចំណែកក្រុមលោក Josep Guardiola មិនអាច​ស៊ុតទម្លុះ​សំ​ណាញ់​ទី​ដៃអ្នកចាំទី Gianluigi Donnarumma បានឡើយ។


ចំណែកឯ Liverpool បានលត់ក្រុមម្ចាស់ផ្ទះ Porto យ៉ាងចាស់ដៃក្នុលទ្ធផល ១-៥ នា Estadio do Dragao។ ៥គ្រាប់របស់ក្រុមភ្ញៀវសម្រេចដោយ Sadio Mane, Mohamed Salah ២គ្រាប់ និង Roberto Firmino ២គ្រាប់ មុនពេល Mehdi Taremi តាមបានមួយគ្រាប់វិញឱ្យ Porto នៅតង់ទី២នាទី៧៥។


Atletico Madrid វាយបកយកឈ្នះ AC Milan នៅចុងម៉ោងដោយ Luis Suarez ស៊ុតបាល់ពិន័យ១១ម៉ែត្រនៅក្នុងនាទី ៩០+៧។ ចំណែកឯ Antoine Griezmann អាចរកបានគ្រាប់បាល់ដំបូងរបស់ខ្លួនបន្ទាប់ពីចាកចេញ Barcelona បានកាន់ក្លិបចាស់វិញ។


ក្រុមអធិរាជស Real Madrid បានរងបរាជ័យក្រោមស្នាដៃ FC Sheriff ក្នុងលទ្ធផល ១-២ យ៉ាងគួរឲ្យភ្ញាក់ផ្អើល។ ក្លិប FC Sheriff បានបង្កើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្នមានអាយុត្រឹមតែ(២៤ឆ្នាំ) Sheriff គឺជាក្លិបសាធារណរដ្ឋម៉ុលដូវ៉ា ដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រដែលបានឡើងមកលេងនៅ UEFA Champions League។

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖