+855 16 757 168     samnob@keiladaily.com
KD Logo

មួយគ្រាប់របស់ Benzema យប់មិញបំបែកកំណត់ត្រាចំនួន២

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 168

ទោះបីជាយប់មិញនេះ Real Madrid បានប្រកួតចាញ់ក្លិប Sheriff ១-២ នៅក្នុងទឹកដីខ្លួនឯងក៏ពិតមែនតែ Benzema រកបានមួយគ្រាប់នៅយប់មិញទម្លាក់អតីតមិត្តរួមក្រុម Raul ទៅលេខរៀងទី៥ ហើយក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេលំដាប់ទី ៤ ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ UEFA Champions League។

តារាងចំណាត់ថ្នាក់ទាំង៥ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេបច្ចុប្បន្ន ៖

១.Cristiano Ronaldo មាន ១៣៥គ្រាប់
២.Lionel Messi មាន ១២១គ្រាប់
៣.Lewandowski មាន ៧៥គ្រាប់
៤.Benzema មាន ៧២គ្រាប់
៥.Raúl Gonzalez មាន ៧១គ្រាប់។


Karim Benzema បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលអាចរកគ្រាប់បាល់បានក្នុងក្របខ័ណ្ឌ Champions League ចំនួន១៧ រដូវកាលជាប់ៗគ្នា។ គ្រាប់បាល់ដំបូងរបស់ខ្សែប្រយុទ្ធបារាំង ធ្វើបានកាលពីរដូវកាល ២០០៥/០៦ នៅពេលដែលគាត់លេងនៅ Lyon។ កំណត់ត្រាដ៏អស្ចារ្យរបស់ Benzema ត្រូវបានតាមស្មើដោយ Lionel Messi នៅយប់តែមួយ ខណៈដែលខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីលើក្រុម Manchester City ដែលជាគ្រាប់ដំបូងរបស់គាត់នៅ PSG។ នៅក្នុងប្រវត្តិសាស្ត្រ UEFA Champions League កីឡាករ Lionel Messi និង Karim Benzema ជាកីឡាករតែ២ នាក់គត់ដែលអាចស៊ុតបញ្ចូលទីបាន ១៧រដូវកាលជាប់ៗគ្នាបាន។


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖