+855 16 757 168     samnob@keiladaily.com
KD Logo

UCL៖ ម្ចាស់ផ្ទះ Benfica បំបាក់ក្រុមភ្ញៀវ Barcelona យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 161

សម្ពាធបានបន្តកើនឡើងកាន់តែខ្លាំងលើគ្រូបង្វឹកសញ្ជាតិហូឡង់លោក Ronald Koeman បន្ទាប់ពីក្រុមអ្នកមានបុណ្យ FC Barcelona របស់លោកត្រូវបានក្រុមម្ចាស់ផ្ទះ Benfica លត់យ៉ាងចាស់ដៃនៅក្នុងលទ្ធផល ៣-០ នាទឹកដី Estadio da Luz។


ឥឡូវនេះក្រុម Barcelona ធ្លាក់ទៅឈរបាតតារាងពូល E នៅក្នុងក្របខ័ណ្ឌ UEFA Champion League ក្រោយឆ្លងកាត់២ប្រកួត ចាញ់ទាំង២ប្រកួត គេស៊ុតបញ្ចូលទី៦គ្រាប់ មិនអាចស៊ុតបញ្ចូលទីគូប្រកួតសម្បី១គ្រាប់៖

១. Barcelona ០-៣ Bayern Munich

២. Benfica ៣-០ Barcelona


ក្លិបអ្នកមានបុណ្យ Barcelona ហាក់អស់សេចក្តីទុកចិត្តក្នុងការបន្តឲ្យគាត់ដឹកនាំក្រុមតទៅទៀតក្រោយដើមរដូវកាលនេះធ្វើមិនសូវបានល្អដូចអ្វីដែលបានរំពឹងទុក។ បើសិនជាក្លិបចង់បណ្ដេញបុរសហូឡង់វ័យ៥៨ឆ្នាំរូបនេះ ក្លិបនឹងត្រូវចំណាយលុយចំនួន១០លានផោន ឬ ១២លានអឺរ៉ូ ខណៈកុងត្រារបស់ជាមួយ Barca នៅសល់១ឆ្នាំទៀត។


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖